អាជ្ញាធរខេត្តកំពង់ឆ្នាំងនៅតែបន្ត ដាក់វិធានការឱ្យម្ចាស់រោងចក្រសហគ្រាសនិងកម្មករ កម្មការិនីអនុវត្ត ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩

ខេត្តកំពង់ឆ្នាំងៈ វិធានការការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩ បានដាក់ឱ្យរោងចក្រសហគ្រាសកម្មករកម្មការនី ចូលរួមអនុវត្ត ឱ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនោះ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះ  អភិបាលរងខេត្តកំពង់ឆ្នាំងលោកអមសុភា រួមដំណើរដោយលោក វេជ្ជ បណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និង លោក សោម ស៊ីណាត ប្រធានមន្ទីរការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង និង លោក ឈឹម វុទ្ធា អភិបាលស្រុក កំពង់ត្រឡាច បានចុះធ្វើការផ្សព្វផ្សាយដល់រោងចក្រ ខាយណេងលេឌើរ ប្រដាក់ (ខេមបូឌា ឯ.ក) ស្ថិតនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

លោក សោម ស៊ីណាតប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថាៈ ខាយណេងលេឌើរ ប្រដាក់ (ខេមបូឌា ឯ.ក) ស្ថិតនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ជារោងចក្រផលិតការបូប ដែលបច្ចុប្បន្នមានការកម្មករ កម្មការិនីប្រមាណជិត២០០០នាក់ កំពុងបម្រើការងារ។ ក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ១៩នេះ រងនូវផលប៉ះពាល់ផងដែរ ប៉ុន្តែមិនប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្មនោះទេ ដោយរោងចក្រ បានអនុវត្តតាមវិធាននិងសេចក្តីណែនាំនានារបស់អាជ្ញាធរខេត្ត ស្រុក ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។នៅក្នុងឱកាសនោះបាលរងខេត្តកំពង់ឆ្នាំង លោក អមសុភាបានមានប្រសាសន៍ថាៈ ជំងឺកូវីដ១៩ នៅតែមិនទាន់ថមថយនោះទេ ពិសេសពាក់ព័ន្ធនិងព្រឹត្តិការណ៍២០កុម្ភៈ  ។

កម្មករ កម្មការិនីគឺជាមុខព្រួញដ៏សំខាន់ ប្រឈមនិងការឆ្លងជំងឺកូវីដ១៩ ដោយសារកម្មករ កម្មការិនី មកធ្វើការជាកន្លែងប្រមូលផ្តុំមនុស្សច្រើន ។ដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះ អាជ្ញាធរខេត្ត បានដាក់ចេញនូវវិធានការ៨ចំណុចដើម្បីបង្កើន សុវត្ថិភាពសុខមាលភាព ដល់កម្មករ កម្មការិនី ឱ្យចៀសផុតពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ដោយចូលរួមអនុវត្តទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់។

ដោយម្ចាស់រោងចក្រសហគ្រាស ត្រូវបន្តរៀបចំច្រកចេញចូលឱ្យមានគម្លាតសុវត្ថិភាព បាញ់អាល់កុល វាស់កំដៅ ពាក់ម៉ាស់ ។ចំពោះកន្លែងបំពេញការងាររបស់កម្មករ កម្មការិនី ត្រូវរក្សាគម្លាតសុវត្ថិ នៅកន្លែងខ្សែសង្វាក់ផលិតកម្ម  កន្លែងហូបបាយ ។ជាមួយនេះក៏ត្រូវចូលរួមអនុវត្តវិធានការអនាម័យជាប្រចាំ និង ការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *