ទំនិញជាង60មុខ មានស្រាដប បារី និងភេសជ្ជៈ ដែលសមត្ថកិច្ចជំនាញសង្ស័យថា ជាទំនិញមិនស្របច្បាប់ត្រូវបានម្ចាស់ឃ្លាំងដឹកជញ្ជូនចេញបំបាត់វត្ថុតាង

ក្រុងប៉ោយប៉ែត៖ ទំនិញជាង60មុខ មានស្រាដប បារី និងភេសជ្ជៈ ដែលសមត្ថកិច្ចជំនាញសង្ស័យថា ជាទំនិញមិនស្របច្បាប់ត្រូវបានម្ចាស់ឃ្លាំងដឹកជញ្ជូនចេញបំបាត់វត្ថុតាង។

កម្លាំងសមត្ថកិច្ចចម្រុះរួមមាននគរបាលប្រឆាំងបទល្មើសខេត្តបន្ទាយមានជ័យ កម្លាំងមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យដឹកនាំដោយព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យលោកប៉ង់ ចាន់សុយុទ្ធារា នៅព្រឹកថ្ងៃទី16 ខែមិថុនា ឆ្នាំ2021 បានចុះពិនិត្យឃ្លាំងស្តុកទំនិញមួយកន្លែង ដែលគេស្គាល់ថាជាក្រុមហ៊ុន ឈ្មោះទៀ ណាំហាក់ ឃ្លាំងខាងលើគ្មានយីហោ ស្ថិតនៅចន្លោះហាងស៊ីវសុជាតា និងក្រុមហ៊ុនសែលខាត ឋិតក្នុងភូមិអូជ្រៅសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបញ្ជាក់ប្រាប់ថា៖ កាលពីថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2021 មន្ត្រីនគរបាលយុត្តិធម៌ គ.ប.ជ.ក ចុះធ្វើការត្រួតពិនិត្យបានរកឃើញទំនិញគ្រប់ប្រភេទដូចជាស្រាដប បារី និងភេសជ្ជៈ កំប៉ុងរាប់រយកេស មានទំនិញជាង60មុខ ដែលជាវត្ថុតាងមានស្តុកក្នុងឃ្លាំងខាងលើនោះព្រមទាំងបានធ្វើកំណត់ហេតុឲ្យម្ចាស់ទីតាំងសហការជាមួយកម្លាំងសមត្ថកិច្ចផងដែរ។ ប៉ុន្តែអ្វីដែលចំឡែកនោះដល់ថ្ងៃកំណត់ចុះត្រួតពិនិត្យទំនិញនៅទីតាំងខាងលើម្ដងទៀត បែរជាទំនិញដែលជាវត្ថុតាងខាងលើ បាត់អស់ពីកន្លែងឃ្លាំងស្តុបសល់តែទឹកសុទ្ធតែប៉ុណ្ណោះ ធ្វើឲ្យកម្លាំងសមត្ថកិច្ចមានការងឿងឆ្ងល់ដែលម្ចាស់ទីតាំងមិនព្រមសហការជាមួយសមត្ថកិច្ចនៅក្នុងប្រតិបត្តិការខាងលើនោះ ហើយម្ចាស់ឃ្លាំងមិនបានមកសមត្ថកិច្ច ដើម្បីបកស្រាយរឿងនេះនោះទេ  ហើយសមត្ថកិច្ចបានត្រឹមនាំគ្នាធ្វើកំណត់ហេតុជូនថ្នាក់លើតែប៉ុណ្ណោះ។

ជុំវិញករណីឃ្លាំងស្តុកទំនិញខាងលើលោកព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ លោកប៉ង់ ចាន់សុយុទ្ធារាមានប្រសាសន៏ថា៖ ទំនិញដែលយើងត្រួតពិនិត្យពីរមុនមកឃើញមានដែលកម្លាំងសមត្ថកិច្ចឲ្យម្ចាស់ទីតាំងខាងលើថែរក្សានោះ ពេលនេះកម្លាំងសមត្ថកិច្ចចុះមកពិនិត្យម្ដងទៀតមិនឃើញឥឡូវសមត្ថកិច្ចយើងកំពុងរៀបចំឯកសារកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *