ខេត្តកំពង់ឆ្នាំង:រដ្ឋបាលខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាករណីឆ្លងរីករាលដាលជំងឺកូវីដ19 នៅក្នុង”ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ”មន្ត្រីជំនាញរបស់មន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន 9 នាក់ថ្មីបន្ថែមទៀតក្នុងនោះស្រីចំនួន 5 នាក់ដែលជាកសិក.កម្មកររោងចក្រនិងកុមារផងដែរ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅតែបន្តអំពាវនាវដ៍ទទូចដល់អាជ្ញាធរមូលដ្ឋានដែលមានកម្មករ.កម្មការិនី.ស្នាក់នៅទាំងអស់ត្រូវយកចិត្តទុកដាក់គ្រប់គ្រងក្រុមគ្រួសារទាំងអស់នោះនៅតាមមូលដ្ឋានទីសំណាក់រៀងរៀងខ្លួនឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលបន្តតាមដានសុខភាពរបស់បងប្អូននឹងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនីមួយៗជាក់ស្ដែង ។អាស្រ័យដូចបានជម្រាបជូនខាងលើរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ19 ខាងលើក្នុងរយៈពេល 14 ថ្ងៃសូមមកពិនិត្យសំណាក់ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងឬមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលឆ្លង ជម្ងឺកូវិដ.19 ។សូមសាធារណជនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ” 3 ការពារនិង3កុំ “ដើម្បីខ្លួនយើងគ្រួសារនិងសង្គមជាតិយើង។
សូមបញ្ជាក់ផងដែរថាសរុបអ្នកវិជ្ជមានកូវិដ.19ក្នុងព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈមានចំនួន 351 នាក់ស្រី 260នាក់ជាសះស្បើយ 43នាក់ស្រី 24 នាក់សរុបចំនួន 287 នាក់ស្រី 210នាក់កំពុងសម្រាកព្យាបាលចំនួន 60នាក់ស្រី 47 នាក់ផងដែរ ៕សុក្ខារិន
