ខេត្តស្វាយរៀង៖ក្រុមគ្រូពេទ្យនៃ មន្ទីរ ពេទ្យបង្អែកស្រុកស្វាយជ្រំ បានជួយសម្រាលកូនដល់ ស្ត្រីម្នាក់ទៀតដែលមានជំងឺកូវីដ-១៩ និងកំពុងព្យាបាលជំងឺដោយទទួលបានជោគជ័យ ទាំងម្តាយ និងកូនមានសុខភាពល្អធម្មតា។ នេះបើតាមឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត ស្វាយរៀងបានប្រាប់ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១ថា៖នៅវេលាម៉ោង៥និង៥៨នាទី ថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីពេទ្យបង្អែកស្រុកស្វាយជ្រំបានជួយសម្រាលកូនជូនស្រ្តីវិជ្ជមានកូវីដ-១៩ដែលមានឈ្មោះ ងិន ស្រីតូច អាយុ ៣០ឆ្នាំ រស់នៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយជោគជ័យទាំងម្តាយនិងកូន ។ ឯកឧត្តមបានអោយដឹងទៀតថា៖ស្ត្រីខាងលើនេះដែរគឺកំពុងធ្វើច័ត្តាឡឺស័កនិងព្យាបាលជំងឺកូវីដ-១៩ ហើយ ឈឺ ពោះ សម្រាលកូន ត្រូវ បាន ក្រុម គ្រូ ពេទ្យ នៃ មន្ទីរ ពេទ្យបង្អែកស្រុកស្វាយជ្រំយកចិត្ត ទុកដាក់ ខិតខំ ប្រឹងប្រែង ជួយ សម្រាល បាន កូន ស្រីម្នាក់ដោយទទួលជោគជ័យហើយស្ថាន ភាព ក្រោយ សម្រាល ម្តាយ និង កូន មាន សុខភាព ល្អ ហើយកំពុង បន្ត តាមដាននិង យ៉ាង យកចិត្ត ទុកដាក់ ពីសំណាក់ ក្រុម គ្រូពេទ្យយើង។កូន ស្រីដែលក្រុមគ្រូពេទ្យបានជួយ សម្រាល នោះ មានទម្ងន់៣០០០ ក្រាម ដែលនេះជាករណីទីបួនហើយដែលមន្ទីរពេទ្យខេត្ត បង្អែកស្វាយជ្រំជួយ សម្រាលកូនដល់អ្នកកំពុងធ្វើច័ត្តាឡឺស័កនិងព្យាបាលជំងឺកូវីដ-១៩ ។ក្រុម គ្រូ ពេទ្យ នៃ មន្ទីរ ពេទ្យ បង្អែកស្រុកស្វាយជ្រំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំទាំងអស់គ្នា។ ហើយស្ត្រីដែលទើបសម្រាលបានកូនស្រីម្នាក់ថ្លែងអំណរគុណ ដល់ ក្រុម គ្រូ ពេទ្យ នៃ មន្ទីរ ពេទ្បង្អែកយ ស្រុកស្វាយជ្រំដែល បាន ខិត ខំ ប្រឹងប្រែងអស់ ពី កម្លាំង កាយ ចិត្ត និង ស្មារតី ជួយ សង្គ្រោះ ដល់ រូប គាត់និងកូនស្រីនិងសូមគោរពជូនពរ ក្រុម ការងារ ទាំង អស់ មាន សុខភាព ល្អ បរិបូរណ៍ ជោគ ជ័យ ថ្មី ៗ បន្ថែម ទៀត ៕

