ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង អញ្ជើញត្រួតពិនិត្យ ការស្ថាបនាផ្លូវ បេតុងតភ្ជាប់ពី ក្រុងស្ទឹងត្រែងទៅ ស្រុកសៀមបូក

ស្ទឹងត្រែងៈឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងអមដំណើរដោយឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមលោកជំទាវ និងសមាជិកក្រុមប្រឹក្សាកាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ចុងសប្តាហ៏នេះ បានដឹកនាំគណះប្រតិភូនិងក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ ការស្ថាបនាផ្លូវ បេតុងចំនួន១ខ្សែ តភ្ជាប់ពី ក្រុងស្ទឹងត្រែង ទៅស្រុកសៀមបូក និងសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅតាមបណ្តាយដងទន្លេមេគង្គ។

លោក ព្រំ ចន្ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវកំពុងជួសជុលនិងស្ថាបនានេះ ដើមឡើយ ជាប្រភេទផ្លូវក្រាលគ្រួសក្រហមស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ដោយតភ្ជាប់ពីក្រុងស្ទឹងត្រែងរហូតដល់ស្រុកសៀមបូក។ ហើយផ្លូវនេះក៏ជាសរសៃឈមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋក្នុងការចរាចរណ៍និងដឹកកសិផលយកទៅលក់នៅទីផ្សារផងដែរ។

លោកថាពីមុនឡើយផ្លូវ១ខ្សែ មានសភាពលំបាកក្នុងការធ្វើដំណើរ។ដោយមើលឃើញពីទុក្ខលំបាកនេះ រាជរដ្ឋាភិបាល  កម្ពុជាបានសម្រេច ស្ថាបនាផ្លូវឡើងវិញជាបេតុង ដោយប្រើប្រាស់ថវិការ គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅ កម្ពុជា និង អាស៊ីអាគ្នេយ៍តាមរយៈ ក្រសួងអភិវឌ្ឍន៍បទ ។

ក្នុងឱកាសចុះពិនិត្យការស្ថាបនាផ្លូវនេះ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែងបានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការឲ្យក្រសួងអភិវឌ្ឍន៍ជនបទ យកចិត្តទុកដាក់ស្ថាបនាឲ្យស្របតាមបច្ចេកទេស និងយកចិត្តទុកដាក់អំពីគុណភាពផ្លូវ ដើម្បីឲ្យផ្លូវ១ខ្សែនេះមានភាពរឹងមាំប្រើប្រាស់បានយូអង្វែង និងបង្ករភាពងាយស្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។

គួរបញ្ជាក់ផងដែរថាផ្លូវកំពុងស្ថាបនានេះមានប្រវែង ១៦.០០០ ម៉ែត្រតភ្ជាប់ពីភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងដល់ ភូមិ ដំរីផុង ឃុំ កោះសំពាយ ស្រុកសៀមបូក ក្នុងនោះមានស្ពានបេតុង ចំនួន ៩ កន្លែង . លូប្រអប់ ចំនួន០៥ កន្លែង និង លូមូល ចំនួន ៣២ កន្លែង ផងដែរ៕ឡុង កាន់សំនៀង

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *