ព្រះវិហារៈ នារសៀលថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ចន្ទ័ សុភ័ក្រ្ដា មេបញ្ជារការ តំបន់ប្រតិបត្ដិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ បានដឹកនាំក្រុមការងារសហការីមានក្រុង ស្រុក អាជ្ញាធរ ភូមិ ឃុំនិងប្រធានអនុប្រធានសាខា បានចុះប្រគល់ថវិការបេឡាមរណៈសង្គ្រោះចំនួន ៤០០០,០០០រៀល ជូនដល់គ្រួសារសពអតីត យុទ្ធជនដែលមានឈ្មោះ ព្រំ ហួត ភេទប្រុស អាយុ៦១ឆ្នាំ ជាជនពិការ ទទួលមរណៈភាព នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២១នេះលេខរៀងសពទី១៦៨រយៈពេល៦ឆ្នាំ គិតពីឆ្នាំ២០១៦មក ទល់២០២១នេះ នៅគេហដ្ឋានរបស់សព ស្ថិតនៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ឯកឧត្ដម ប្រធានសមាគមន៍បានមានប្រសាសន៍ថា នេះមានការសោកស្ដាយជាពន់ ពេកនូវវរៈយុទ្ធជន ដែលមានចិត្តអង់អាចក្លាហាន ក្នុងការរួមចំណែកការពារមាតុភូមិនិងស្ដា ប្រទេស ឲ្យរួចផុតពីភ្លើង សង្រ្គាមដ៍រាំរៃក្លាយទៅជាប្រទេសមានសុខសន្តិភាព ពេញលិញនិងមានការអភិវឌ្ឍន៍ គ្រប់ទឹសទីក្រោម នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច តេជោ ជាថ្នាក់ដឹកនាំ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ប្រធានសមាគមន៍ បានពាំនាំសេចក្ដីនឹករលឹកក៍ដូចជាប្រសាសន៍ សួសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ សមាគមន៍ជាពិសេស សម្ដេចប្រធានសមាគមន៍ ជូនដល់ក្រុមគ្រួសារនៃសពផងដែរ៕ ដោយ សេង ពិសិដ្ឋ

