មនុស្សម្នាក់បានរងរបួសស្រាលនៅក្នុងអគ្គីភ័យមួយបណ្តាលអោយផ្ទះ១ខ្នងលក់ចាបហ៊ួយឆេះអស់គ្មានសល់

ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោង៨និង១១នាទីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១  កើតមានអគ្គីភ័យមួយបណ្តាលអោយមនុស្សម្នាក់រងរបួសស្រាលនិងផ្ទះ១ខ្នងលក់ចាបហ៊ួយរងការឆេះអស់គ្មានសល់ ។

ហេតុការគ្រោះអគ្គីភ័យនេះបានកើតឡើងនៅភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជយ័មានករណីអគ្គីភ័យបណ្តាលឆេះផ្ទះលក់ចាបហ៊ួយមួយកន្លែងជារបស់ឈ្មោះ ស៊ុន សុវណ្ណ (ហៅ ចាន់រ៉ា) ភេទប្រុស អាយុ ២៦ឆ្នាំ បណ្ដាលឲ្យរងការខូចខាតទាំងស្រុង ។

អធិការនគបាលស្រុកសាមគ្គីមានជយ័បានអោយដឹងនៅរសៀលថ្ងៃទី១៥មិថុនា២០២១នេះថាផ្ទះដែលរងអគ្គីភ័យឆាបឆេះអស់ខាងលើនេះមានទំហំ៦×៨ម៉ែត្រ ម៉ូតូ១គ្រឿង និងសម្ភារៈលក់ចាប់ហួយខូចខាតតម្លៃប៉ាន់ស្មានគិតជាប្រាក់ ៥០០០ដុល្លារ និងមនុស្សរងរបួស ១នាក់ បានបញ្ជូនទៅមន្ទីពេទ្យព្យាបាលហើយគ្រាដែលភ្លើងកំពង់ឆាបឆេះនោះម្ចាស់ផ្ទះបានចូលទៅអូសយកមកម៉ូតូចេញពីក្នុងអណ្តាតភ្លើងបណ្តាលអោយរងរបួសស្រា។

អធិការនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងទៀតថានៅមុនពេលកើតហេតុម្ចាស់ផ្ទះបានចាក់សាំងដាក់ដបនៅជិតចង្រ្កានដាំបាយហើយក៏បណ្តាលឲ្យឆាបឆេះ រាលដាលដល់កំប៉ុងហ្គាស និងធុងហ្គាសដែលដាក់លក់ក្នុងផ្ទះនោះផងដែរ  ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *