ឃាត់បុរសម្ចាស់បំណុលម្នាក់ពីបទកាប់កូនបំណុល២នាក់ប្តីប្រពន្ធឱ្យរបួស

កណ្តាល ៖ ជនសង្ស័យជាម្ចាស់បំណុល ត្រូវសមត្ថកិច្ចចាប់ខ្លួននាថ្ងៃទី១៤មិថុនាឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់លើជនរងគ្រោះ២នាក់ប្តីប្រពន្ធជាកូនបំណុលឱ្យ របួស ខណៈទៅទារលុយជំពាក់មិនទាន់បាន ដែលអំពើហិង្សាខាងលើនេះកើតឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៦និង១០នាទីល្ងាច នៅចំណុចភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះចយ ឆៃលីម ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងដំដែក មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលនិង២-ឈ្មោះសំរឹទ ចាន់ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំ ជាមួយគ្នា(ត្រូវជាប្តី ប្រពន្ធនឹងគ្នា)។

ចំណែកជនសង្ស័យឈ្មោះប៊ិន ធីតា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ គគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមានម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ស៊េរី២០២១ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល1AK.5803ជិះធ្វើសកម្មភាព។

សមត្ថកិច្ចបន្តថា ដំបូងជនសង្ស័យ បានដឹកប្រពន្ធឈ្មោះនូ ចាន់ថន ភេទស្រី អាយុ៤៨ឆ្នាំ ដើម្បីទៅទារលុយដែលជនរងគ្រោះជំពាក់។ប៉ុន្តែជនរងគ្រោះទាំងពីរនាក់ប្តី ប្រពន្ធបានឆ្លើយថា «គ្មានលុយទេ រង់ចាំថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ទើបមានលុយសង»។ភ្លាមនោះជនសង្ស័យ មានអាការខឹងយ៉ាងខ្លាំង បានហៅឈ្មោះចយ ឆៃលីម ភេទប្រុស(ជនរងគ្រោះ)ឱ្យមកជិតខ្លួនរួចក៏បាន ទាញកាំបិតប៉័ងតោពីក្នុងកាបូបស្ពាយរបស់ខ្លួនកាប់ជនរងគ្រោះមួយកាំបិតចំកណ្ដាលក្បាល(ដេរ០៤ថ្នេរ)។ឃើញដូច្នេះឈ្មោះសំរឹទ ចាន់ (ជនរងគ្រោះ) ត្រូវជាប្រពន្ធ ឈ្មោះចយ ឆៃលីមបានចូលឃាត់តែត្រូវជនសង្ស័យ កាប់មួយកាំបិតចំក្បាលផ្នែកខាងក្រោយចំហៀងខាងឆ្វេង (ដេរ៧ថ្នេរ)។

ក្រោយពីធ្វើសកម្មភាពរួចរួចជនសង្ស័យបានរត់គេចខ្លួនបាត់រួមជាមួយវត្ថុតាង។បន្ទាប់មកក្រុមគ្រួសា ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំគគីរធំ។ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងប៉ូលិសប៉ុស្តិ៍គគីរធំ បានចុះដល់កន្លែងកើតហេតុដើម្បីស្វែងរកជនសង្ស័យតែរកមិនឃើញ។

លុះដល់វេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ទើបកម្លាំងសមត្ថកិច្ច ផ្នែកយុត្តិធម៌ស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរធំឃាត់ខ្លួនជនសង្ស័យ បានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបាន ប្រព្រឹត្តអំពើដូចខាងលើ ប្រាកដមែន ចំពោះវត្ថុតាងកាំបិតតាំងតោជនសង្ស័យបានបោះតាមផ្លូវ តែមិនចាំកន្លែងដោយសារ យប់ងងឹត»។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីបន្តចាក់កាត់ការតាមនីតិវិធីច្បាប់ ចំណែកឯជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធកំពុងសំរាក់ព្យាបាល របួសនៅមណ្ឌលសុខភាពឃុំគគីរធំ៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *