ជនសង្ស័យម្នាក់រួមនិងវត្ថុតាងថ្នាំញៀន៥កញ្ចប់ត្រូវបានសមត្ថកិច្ចនគបាលស្រុកក្រគធ្វើការឃាត់ខ្លួន

ខេត្តពោធិ៍សាត់៖នៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១៤មិថុនា២០២១ជនសង្ស័យម្នាក់រួមនិងវត្ថុតាងថ្នាំញៀន៥កញ្ចប់ត្រូវបានសមត្ថកិច្ចជំនាញរបស់នគបាលស្រុកក្រគធ្វើការឃាត់ខ្លួនបានជាប់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  ។នៅចំណុចពង់រការ ស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់

អធិការដ្ឋាននគរបាលស្រុកក្រគរ លោកវរះសេនីយ៍ឯក ឯមរុន បានឲ្យដឹងថា ៖ ស្តីអំពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ក៏ដូចជាល្បែងស៊ីសងក្នុងមូលដ្ឋាន កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកសហការជាមួយ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ បានចុះបង្ក្រាបមុខសញ្ញា ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចពង់រការ ស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមនឹងវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់តូច និងម៉ូតូមួយគ្រឿង ។

លោកអធិការស្រុកក្រគបានបានអោយដឹងទៀតថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះមានឈ្មោះ តេង ឡាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដរស់នៅ ភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ។

ក្រោយការឃាត់ខ្លួនជនសង្សយ័ខាងលើរួមនិងវត្ថុតាងនេះភ្លាមបានរាយការណ៍ជូនស្នងការនគបាលខេត្តពោធិសាត់និងសុំការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាសាលាតំបូងខេត្តពោធិសាត់ដើម្បីនាំខ្លួនមកធ្វើការសាកសួ  ។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរធ្វើការសាកសួនិងក៍សាងឯកសារ បញ្ជូនបន្តទៅស្នងការនគបាលខេត្តដើម្បីរៀបចំចាត់ការបន្ត តាមនីតិវិធីផងដែរ ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *