ខេត្តកំពង់ឆ្នាំង : ប្ដីប្រពន្ធពីរនាក់ ជាឪ ពុកម្ដាយ និងជាបង នៃជនរងគ្រោះដែលបានស្លាប់ ចំនួន២នាក់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោ យរថយន្តក្រុងក្រុមហ៊ុន បូព៌ាអាស៊ី បុកម៉ូតូ១គ្រឿង បណ្ដាលឱ្យមនុស្សស្លាប់ពីរនាក់ កាលពីជាងមួយឆ្នាំមុននៅក្នុងស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី ១៤ ខែមិថុនានេះ បានលើក ដៃសំ ពះសំណូមពរដល់ លោកប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងក៏ដូចជាលោកចៅក្រមកាន់សំណុំ រឿងនេះ មេត្តាជួយពន្លឿនការដោះ ស្រាយទាមទារសំណងរដ្ឋប្បវេណីក្នុងរឿងខាងលើនេះ ជូនក្រុមគ្រួសា រជនរងគ្រោះដោយអនុគ្រោះផងចុះ ព្រោះក្រុមគ្រួសារជនរងគ្រោះ កំពុងជួបការខ្វះខាតយ៉ាងខ្លាំងក្នុងជីវភា ពរស់នៅ ខណៈពេលដែលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលនេះ ។ស្ត្រីឈ្មោះ ខន លីម អាយុ ៣៨ ឆ្នាំនិងប្តី ឈ្មោះ ភឹម សុវី អាយុ ៤០ ឆ្នាំរស់នៅភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូណ៌ បាននិយាយទាំងទឹកភ្នែកឲ្យដឹងថា កាលពីថ្ងៃទី ២៩ ខែមិនាឆ្នាំ២០២០ កូនស្រីរបស់គាត់ឈ្មោះឈាន គឹមលី អាយុ ១៦ ឆ្នាំ និងប្អូនស្រីគាត់ ឈ្មោះ ភឹម ស៊ីនាងអាយុ ៣១ ឆ្នាំ បានជិះម៉ូតូឌុបគ្នាពីលំនៅឋានទៅកាន់ឃុំត្រពាំង ចាន់ក្នុងទិសដៅពីជើង ទៅត្បូង។ លុះ ដល់ចំណុចផ្លូវអ្នកតាពោធិ៍ ក៏ត្រូវរថយន្ត ក្រុងក្រុមហ៊ុនបូព៌ាអាស៊ីដឹកអ្នកដំណើរ ពាក់ស្លាកលេខ 3C- 4760 បានបុកម៉ូតូពីក្រោយពេញ ទំហឹងនៅចំណែកផ្លូវខាងស្ដាំរបស់ម៉ូតូ បណ្ដាលឱ្យកូនស្រីនិងប្អូនស្រីពួកគាត់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដងយ៉ាងរន្ធត់ ចំណែកម៉ូតូរងការខូចខាតខ្ទេចទាំងស្រុង ។ ក្រោយពេលកើតហេតុពួកគាត់បានទៅ ទទួលយកសពកូននិងប្អូនស្រីពីសមត្ថកិច្ចយកមកធ្វើបុណ្យទាំងសោកស្តាយអាឡោះអាល័យជាទី បំផុត ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាល យកទៅរក្សាទុក និងបានកសាង សំណុំរឿងតាមផ្លូវច្បាប់ ។ ប្ដីប្រពន្ធទាំងពីរនាក់ជាក្រុមគ្រួសារជនរងគ្រោះបានបន្តថា ក្រោយពេ លកើតហេតុបានបីខែពួកគាត់ត្រូវបានសមត្ថកិច្ចហៅមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងក្នុងពេលនោះ ក៏បានធ្វើ ការចរចាជាមួយក្រុមហ៊ុនធានារ៉ាប់ រងរបស់រថយន្តបង្ក តាមទូរសព្ទលេ ខ ០១៧ ៣១០ ៨៨៧ ក្នុងពេល នោះការចរចាបានត្រូវរ៉ូវគ្នា ក្នុងសំ ណងរដ្ឋប្បវេណី ចំនួន ៦ ពាន់ដុ ល្លារ ប៉ុន្តែមកដល់ពេលនេះខាងក្រុ មហ៊ុនមិនបានសងប្រាក់សំណងតា មការចរចានោះឡើយ ។
ដូចនេះពួកគាត់សូមលើកដៃសំពះសំណូ មពរដល់លោកប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏ដូចជាលោកចៅ ក្រមកាន់សំណុំរឿងនេះ មេត្តាជួយពន្លឿនការដោះស្រាយសំណងរដ្ឋ ប្បវេណីពីក្រុមហ៊ុនរបូព៌ាអាស៊ី ជូនក្រុមគ្រួសារពួកលោក ជាជនរង គ្រោះដោយក្តីអនុគ្រោះផងចុះ ។
ក្នុងរឿងនេះដែរ លោក ឈឹមសារុននាយការិយាល័យនគរបាលចរាចរ ណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី ១៤ ខែមិថុនានេះបានឲ្យដឹងថា រឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ការិយាល័យរបស់លោកបានបញ្ជូនទៅតុលាការ យូរហើយព្រោះខាងក្រុមហ៊ុនបានចរចាត្រូវរ៉ូវគ្នាប៉ុ ន្តែមិនឃើញយកប្រាក់សំណងរដ្ឋ ប្បវេណីមកជូនក្រុមគ្រួសារជនរ ងគ្រោះឡើយ ទើបលោកបញ្ជូនសំ ណុំរឿងនេះទៅតុលាការ តែលោកមិនបានដឹងថាសំណុំរឿងនេះលោកចៅក្រមណាមួយ ជាអ្នកកាន់នោះឡើយ ។
សមត្ថកិច្ចបានឲ្យដឹងថា តាមច្បាប់ប្រសិនបើភាគីបង្ក មិនអនុវត្តតាមការចរចាព្រមព្រៀងនោះទេ តុលា ការមានសិទ្ធិលក់ឡៃឡុងរថយន្តបង្កជា វត្ថុតាងសងទៅជនរងគ្រោះបាន តែរឿងនេះគឺជាឆន្ទានុសិទ្ធិ របស់លោកចៅក្រម ។ដូច្នេះសូមលោកចៅក្រមកាន់សំណុំរឿងនេះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង មេ ត្តាជួយពន្លឿនការដោះស្រាយសំ ណុំរឿងនេះជូនជនរងគ្រោះតាម ការគួរផងចុះ ។ ព្រោះថារថយន្តដែលជាវត្ថុតាងបានរក្សាទុកនៅក្នុងដៃសមត្ថកិច្ច ដែលអាចចាត់ចែងបាន ៕ដោយ សុក្ខារិន

