ខេត្តពោធិ៍សាត់ ៖ ស្នងការរងនគបាលខេត្តពោធិសាត់ទទួលបន្ទុកកណ្តាលយុត្តិធម៍ លោកឧុត្តមសេនីយ៍ត្រី ម៉ូលីដា បានអោយដឹងនៅវេលាល្ងាចថ្ងៃទី១៤មិថុនា២០២១នេះ ថាក្រុមជនសង្សយ័ប្រុសស្រីគ្រូទាយត្រូវបានបញ្ជូនជូនទៅសាលាតំបូងខេត្តពោធិសាត់នោះត្រូវបានបញ្ជូនត្រឡប់មកផ្ញើនៅស្នងការវិញដោយរងចាំថ្ងៃស្អែកដើម្បូចាត់ការនៅថ្ងៃស្អែកវិញ ។
នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ១៣ខែមិថុនាឆ្នាំ២០២១ម្សិលមិញ សមត្ថកិច្ចនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្សយ័ គ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមដោះអំពើចំនួន០៣នាក់ ពីបទឆបោកស្រ្តីរងគ្រោះ០២នាក់អស់ប្រាក់ សរុប៦៧,៦២៣,៨០០រៀល នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើងនៅវេលាម៉ោង ៨និង៣០ថ្ងៃទី ១៣ មិថុនា ២០២១ ម្សិលមិញលោកវរស្នងការរងនគបាលខេត្តបានឲ្យដឹងថា បន្ទាប់សមត្ថកិច្ចនគបាលស្រុកទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះចំនួន០២នាក់ ដែលមានទី១.ឈ្មោះ ឈ ស ព ភេទស្រី អាយុ ២៩ឆ្នាំរស់នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២.ឈ្មោះ ណ ស ម អាយុ២៩ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្ដឹងពីបទករណីឆបោកនិងកំហែងយកប្រាក់ ជាលក្ខណៈប្រព័ន្ធ កាលពីថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ កន្លងទៅនៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែល បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាចំនួន០៣នាក់ដែលមានឈ្មោះដូចជា៖ ទី១-ឈ្មោះ សោម សារ៉ុន ភេទស្រី អាយុ៧២ឆ្នាំ (ត្រូវជាម្ដាយ) ជាអ្នកទាយសន្លឹកបៀរ ទី២-ឈ្មោះ វង់ បឿ ហៅ បឿក ភេទប្រុស អាយុ ៣១ឆ្នាំ (ត្រូវជាកូនប្រសារ) ជាគ្រូមន្តអាគមដោះអំពើមើលជម្ងឺ និងទី៣- ឈ្មោះ វ៉េត សារ៉ុម ភេទស្រី (ត្រូវជាកូនស្រីបង្កើត) ជាអ្នកទាលុយពីជនរងគ្រោះយកមករៀបចំធ្វើវិធីទំនឹបគ្រូ ដែលអ្នកទាំងបីមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ស្នងការងនគបាលខេត្តបានអោយដឹងទៀតថាក្រុមជនសង្ស័យខាងលើបានឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះឈ្មោះ ឈ.ស.ព.អស់ប្រាក់ចំនួន ៤២០៦៨៨០០រៀល ( សែសិបពីលានប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំបីរយរៀល) ថ្លៃធ្វើពិធីឆាបហៅប្ដីជនរងគ្រោះដែលរត់តាមស្រីឲ្យត្រឡប់មកវិញ ចំណែកឯជនរងគ្រោះទី២ឈ្មោះ ណ.ស.ម. ត្រូវបានក្រុមជនសង្ស័យខាងលើ ឆបោក និងកំហែងយកប្រាក់អស់ចំនួន ២៥៥៥៥០០០រៀល (ម្ភៃប្រាំលានហាសិបប្រាំម៉ឺនប្រាំពាន់រៀល) ថ្លៃធ្វើពិធីឆាបហៅសង្សាជនរងគ្រោះដែលបានបែកចិត្តឲ្យត្រឡប់មកវិញ។លោកថាចំពោះការឆបោក និងកំហែងយកប្រាក់ពីជនរងគ្រោះទាំងពីរនាក់ខាងលើ ក្រុមជនសង្ស័យបានឲ្យជនរងគ្រោះធ្វើការវេប្រាក់ឲ្យពួកខ្លួនតាមវីងវេលុយជាដំណាក់ការតាមការកំណត់ បើមិនធ្វើការវេរលុយឲ្យតាមការកំណត់ទេ គំរាមថានិងធ្វើអំពើឲ្យសមាជិកក្នុងក្រុមគ្រួសាររបស់ជនរងគ្រោះស្លាប់។ស្នងការរងនគបាលខេត្តបានបន្តទៀតថាករណីនេះក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរាយការណ៍ជូន ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ឯកឧុត្ត កូយកានើយ៉ា ភ្លាមៗលោកក៏បានឲ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីសាកសួនិងកសាងសំណុំរឿង និងចាត់ការបន្តមកស្នងការនគបាលខេត្តតាមនីតិវិធីផងដែរ៕
