សេចក្តីប្រកាស់ព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីកាបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១១ថ្មីបន្ថែម

ខេត្តកំពង់ឆ្នាំង:រដ្ឋបាលខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុង”ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”មន្ត្រីជំនាញរបស់មន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១១ នាក់ថ្មីបន្ថែមទៀតក្នុងនោះស្រីចំនួន៧នាក់ដែលជាអ្នកលក់ផលិតផល.កម្មកររោងចក្រ.អ្នកបើកបរតាក់ស៊ី.អាជីវករនិងកុមារផងដែរ ។

រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅតែបន្តអំពាវនាវដ៍ទទូចដល់អាជ្ញាធរមូលដ្ឋានដែលមានកម្មករ.កម្មការិនី.ស្នាក់នៅទាំងអស់ត្រូវយកចិត្តទុកដាក់គ្រប់គ្រងក្រុមគ្រួសារទាំងអស់នោះនៅតាមមូលដ្ឋានទីសំណាក់រៀងរៀងខ្លួនឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលបន្តតាមដានសុខភាពរបស់បងប្អូននឹងជួយដោះ ស្រាយការលំបាកនានាក្នុងគ្រួសារនីមួយៗជាក់ស្ដែង ។

អាស្រ័យដូចបានជម្រាបជូនខាងលើរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើក្នុងរយៈពេល ១៤ថ្ងៃសូមមកពិនិត្យសំណាក់ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងឬមន្ទីរពេទ្យបង្អែកស្រុក កំពង់ត្រឡាចឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលឆ្លង ជម្ងឺកូវិដ.១៩  ។

សូមសាធារណជនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ” 3 ការពារនិង៣កុំ “ដើម្បីខ្លួនយើងគ្រួសារនិងសង្គមជាតិយើង។

សូមបញ្ជាក់ផងដែរថាសរុបអ្នកវិជ្ជមានកូវិដ.១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមានចំនួន ៣៤២ នាក់ស្រី ២៥៥ នាក់ជាសះស្បើយ៤១នាក់ស្រី ២៤ នាក់សរុបចំនួន ២៤៤ នាក់ស្រី ១៧៥នាក់កំពុងសម្រាកព្យាបាលចំនួន ៩៤ នាក់ស្រី ៧៧ នាក់ផងដែរ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *