អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាព បិទខ្ទប់ផ្ទះ ៥៤ខ្នង និងផ្សារចំនួន២ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ  នាព្រឹក ថ្ងៃទី ១៤  ខែមិថុនា  ឆ្នាំ ២០២១ នេះ  បាន អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព បិទខ្ទប់ផ្ទះ ប្រជាពលរដ្ឋ  ចំនួន ៥៤ ខ្នង  នៅក្នុង ភូមិ ចំនួន ១១  ស្ថិត ក្នុង ឃុំ ព្រែក រំដេង  រួមទាំងការផ្អាកអាជីវកម្មលក់ដូរក្នុងផ្សារ ព្រែករំដេង  និងផ្សារអូរលែង  ស្ថិតក្នុងភូមិអូឡេង  ឃុំព្រៃរំដេង  ស្រុកស្រីសន្ធរ  ។

ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព បិទខ្ទប់  និង ផ្អាក អាជីវកម្ម ផ្សារខាងលើ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ដាក់ ចេញ នូវ ផែនការ មួយ ចំនួន  ដល់មន្ត្រី ពាក់ព័ន្ធ  ត្រូវរៀបចំចងខ្សែហ៊ុព័ទ្ធ ឲ្យ បាន ត្រឹមត្រូវ តាម ខ្នងផ្ទះ  ហើយ ត្រូវស្រាវជ្រាវរកកម្មករ កម្មការីនី ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩  ដើម្បី ធ្វើការ ពិត្រួតនិត្យ សំណាក  ហេីយ បញ្ជួន ពួក គាត់ ទៅ ព្យាបាល ឲ្យ ទាន់ ពេល វេលា  ។

ឯកឧត្តមអភិបាលខេត្ត  បាន ដាក់ ចេញ នូវ ផែនការ ចំពោះ ការ បិទខ្ទប់ ផ្ទះ  ត្រូវ មាន ការ អនុវត្ត ឲ្យ បាន ត្រឹមត្រូវ តាម សេចក្តី ណែនាំ របស់ រដ្ឋបាល ខេត្ត  ក៏ដូចជា សេចក្តី ណែនាំ របស់ រាជរដ្ឋាភិបាល  ដោយឡែក ការផ្អាក អាជីវកម្ម គ្រប់ ប្រភេទ នៅ ផ្សារ  គឺ ត្រូវ បិទ ទាំងស្រុង  ដោយ មិន ត្រូវ អនុញ្ញាត ឲ្យ មាន ការ លក់ដូរ  តាម ការ យល់ ឃើញ ថា  អ្នក  គ្មានជំងឺ  ឬ មាន ជំងឺ នោះទេ  ។

ឯកឧត្តមអភិបាលខេត្ត  បាន បញ្ជាក់ ថា  ចំពោះ ការ ធ្វើ ចត្តាឡីស័ក យើង សុខចិត្ត អនុវត្តខុស មុខសញ្ញា  តែ ប្រសើរ ជាង យើង បណ្តែតបណ្តោយ ឲ្យ ជំងឺ កូវីដ -១៩  ឆ្លង រាតត្បាតទៅ ដល់ ប្រជាពលរដ្ឋ យើង ក្នុង សហគមន៍  ។

ជាមួយគ្នា នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ  ឲ្យ អនុវត្ត តាម វិធានការ ៣ការពារ  ៣កុំ  ឲ្យ បាន ខ្ជាប់ខ្ជួន តាម ការ ណែនាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  ក៏ដូចជា ក្រសួង សុខាភិបាល ផងដែរ  ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *