អភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា បានអំពាវនាវដល់កម្មករកម្មការិនីនិងអ្នកបើកបររថយន្ត ដឹកកម្មករនៅក្នុងស្រុកបរិបូណ៌ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩កុំអោយការរីករាលដាលក្នុងសហគមន៍

ខេត្តកំពង់ឆ្នាំងៈអភិបាលរងខេត្តកំពង់ឆ្នាំងលោក អមសុភា បានធ្វើការអំពាវនាវបែបនេះនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នៅក្នុងពិធីជួបជាមួយ កម្មករ កម្មការនីនិងអ្នកបើករថយន្តដឹកកម្មករនៅ ស្រុកបរិបូណ៌ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តអំពីវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ដោយធ្វើយ៉ាងណា ឱ្យមានប្រសិទ្ធភាព។

ក្នុងពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរស្រុក កម្មករ កម្មការី និងអ្នកបើកបរកម្មករជាច្រើន ចូលរួមផងដែរ។

អភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់កម្មករ កម្មការីនីនិងអ្នកបើកបរកម្មករទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ ជំងឺកូវីដ-១៩គឺយើងមិនអាចដឹងថា អ្នកផ្ទុកឬក៏មិនមានទេ ព្រោះយើងមើលមិនដឹងនោះទេ ដូចនេះយើងត្រូវតែគិតពី សុខភាពរបស់ខ្លួន  ដោយអនុវត្តន៍តាមវិធានការរបស់រដ្ឋបាលខេត្ត វិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចគឺ៣ការពារ និង ៣កុំអោយបានជាប់ជាប្រចាំទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួន  ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *