ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារចុះជួយលើកផ្ទះជូនគ្រួសារអតីតយុទ្ធជន ចំនួន ០២គ្រួសារ ស្មើរនិង២ខ្នងនៅស្រុកគូលេន

ព្រះវិហារៈនៅព្រឹកថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ បានដឹកនាំក្រុមការងារសមាគមន៍ ខេត្ត ស្រុក សហការី ចុះជួយលើកផ្ទះជូនគ្រួសារអតីតយុទ្ធជន  ចំនួន ០២គ្រួសារ ស្មើរនិង២ខ្នង ដែលមានសភាពទ្រុតទ្រោមនិងមានជីវភាពខ្វះខាត ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធាន បានពាំនាំមតិផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជា ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរដល់សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដែលកំពុងតែជួបប្រទះខ្វះផ្ទះសម្បែងស្នាក់នៅ ។

ឯកឧត្ដម ប្រធាន បានបញ្ជាក់ថែមទៀតថា ប្រទេសជាតិបានរីកចំរើនមកដល់នាពេលនេះ ក៏ដោយសាបងប្អូន អតីតយុទ្ធជនទាំងអស់គ្នា ដែលបានចូលរួមចំណែកក្នុងបុព្វហេតុជាតិ ត្រូវបានលះបង់សាច់ស្រស់ឈាមស្រស់ កាយសម្បទា និងអាយុជីវិតដើម្បីជាតិមាតុភូមិ ដូចច្នេះបានថ្នាក់ដឹកនាំរបស់យើងមិនដែលភ្លេចនូវសុខទុក្ខ ជាពិសេសគុណបំណាច់ និងការលំបាករបស់បងប្អូន អតីតយុទ្ធជន ។

ជាក់ស្តែងយើងឃើញហើយថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានចុះសាងសង់ផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន និងឧបត្ថមជាស្បៀងអាហាជាប្រចាំផងដែរ។

ហើយផ្ទះត្រូវសាងសង់មាន ទំហំ ០៦x០៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ក្នុង ០១ខ្នង ចំណាយថវិកាអស់ចំនួន ១២លានរៀល ក្នុង១ខ្នងៗ      ក្នុងនោះដែរ គ្រួសារអតីតយុទ្ធដែលបាន ទទួលផ្ទះរួមមាន ៖

១-ឈ្មោះ ថន ឃឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនបាត់បង់ ទទួលបានផ្ទះ ១ខ្នង រួមជាមួយថវិកា ៥ម៉ឺនរៀល អង្ករ១បេ ស្មើ៣០គីឡូក្រាម ទឹកស៉ីអ៉ីវ១យួរ មី១កេស និងក្រម៉ា១ ។

២-ឈ្មោះ កឹម ចឹ ភេទប្រុស អាយុ៥៦ឆ្នាំ ជាជនពិការ ទទួលបានផ្ទះ ១ខ្នង រួមជាមួយថវិកា ៥ម៉ឺនរៀល អង្ករ១បេ ស្មើ៣០គីឡូក្រាម ទឹកស៉ីអ៉ីវ១យួរ មី១កេស និងក្រម៉ា១ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *