ម៉ូតូបើកបុកជាមួយរថយន្តស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅផ្លូវជាតិ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិងរថយន្ត បណ្តាលឱ្យរបួសមនុស្សម្នាក់ និងស្លាប់ម្នាក់ កើតឡើងនាថ្ងៃ អាទិត្យ ទី១៣ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង ១និង០៥ នាទីរសៀល នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៩-២០ ក្នុងភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាកPulsar ពណ៌ក្រហម-ស តួប្រុស អត់ផ្លាកលេខ បើកបរទិសដៅភ្នំពេញ-អ្នកលឿងអ្នកបើកបរឈ្មោះ រៀម សាល ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ(ខ្មែរ)  មានទីលំនៅភូមិ ដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់)អ្នករួមដំណើរឈ្មោះ មាស ថន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)។

ពេលបើកមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត០១គ្រឿង ដែលមានទិសដៅបញ្រ្ចាស់ ទិសគ្នា រថយន្តម៉ាក HYUNDAI  STAREX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2D-1206 ទិសដៅអ្នកលឿង-ភ្នំពេញ អ្នកបើកបរឈ្មោះ ឯម ភារៈ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ,ឯសពប្រគល់ជូនក្រុម គ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ម៉ូតូមួយគ្រឿងនិងរថយន្តមួយគ្រឿង ត្រូវបានកម្លាំងប៉ូលិស ជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕ដោយ ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *