ទេពកង្រីខេត្តកំពង់ឆ្នាំងៈ ផ្លូវគ្រួសក្រហមប្រវែង ១២ គីឡូម៉ែត្រ នៅក្នុងឃុំពេជចង្វាស្រុកបរិបូណ៌ បានកសាងជាផ្លូវកៅ ស៊ូរួចរាល់ជាស្ថាពរហើយ ដោយក្រ សួងអភិវឌ្ឍន៍ជនបទធ្វើឲ្យប្រជា ពលរដ្ឋជាង១ពាន់គ្រួសារនៅក្នុងឃុំ ពេជចង្វា រីករាយសប្បាយចិត្តគ្រប់ គ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនិងក្រសួ ងអភិវឌ្ឍន៍ជនបទ ដែលបានជួយកសាងផ្លូវមួយខ្សែនេះដែលអាចធ្វើ ដំណើរបានយ៉ាងងាយស្រួល ។
លោក ជា វ៉ិច មេឃុំពេជ្រចង្វា នៅព្រឹកថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០២១ នេះបាននិយាយឲ្យដឹងថា ផ្លូវមួយខ្សែនេះពីមុនមកជាផ្លូវគ្រួសក្រហមមានក្រលុកជាច្រើន ដែលធ្វើឲ្យប្រ ជាពលរដ្ឋ សិស្សានុសិស្ស ជួបការលំបាកយ៉ាងខ្លាំងក្នុងការជិះម៉ូតូទៅ រៀននៅវិទ្យាល័យក្នុងទីរួមស្រុកបរិ បូណ៌ ក៏ដូចជាការដឹកជញ្ជូនកសិផ លនានា ពីមូលដ្ឋានទៅកាន់ទីផ្សារ។ ចំណែកអ្នកជំងឺឈឺថ្កាត់និងស្ត្រីដែ លមានផ្ទៃពោះត្រូវសម្រាលកូនគាត់ជួបផលលំបាកយ៉ាងខ្លាំងផងដែរ ។
លោកមេឃុំបានបន្តថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋា ភិបាលកម្ពុជាដែលមានសម្ដេចអគ្គតេជោហ៊ុនសែនជាប្រមុខ ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងឆ្នាំ២០១៨ បានជួយកសាងផ្លូវមួយខ្សែនេះក្លា យទៅជាផ្លូវកៅស៊ូយ៉ាងល្អស្អាតមានគុណភាពរឹងមាំ គឺទើបនិងក សាងរួចរាល់ជាស្ថាពរនៅដើមខែ មិថុនា ឆ្នាំ២០២១ នេះ ។
ក្នុងនាមអាជ្ញាធរឃុំ តំណាងឱ្យប្រ ជាពលរដ្ឋក្នុងឃុំដែលមាន៤ភូមិមានចំនួន១១០៥គ្រួសារ ស្មើនិង ៤២១៦នាក់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋា ភិបាល និងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលបានយកចិត្តទុកដាក់ជួយក សាងផ្លូវខាងលើនេះជូនប្រជាពល រដ្ឋឃុំពេជចង្វារ ធ្វើដំណើរបានងា យស្រួលមិនលំបាកដូចមុនទៀតឡើយ ។
លោកអ៊ុកសុខ អាយុ ៦៧ឆ្នាំជាជនពិការភាព បាននិយាយថា ផ្លូវមួយខ្សែនេះពីមុនជាផ្លូវលំគ្រួសក្រហមមានក្រលុកជាច្រើន ដែលកន្លែងខ្លះបានក្លាយទៅជាថ្លុកត្រពាំងទៅហើ យ ធ្វើអោយប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ដោយប្រើរយៈពេលច្រើនម៉ោងទើបដល់ទីប្រ ជុំជនស្រុកបរិបូណ៌ ប៉ុន្តែពេល នេះប្រជាពលរដ្ឋលែងលំបាកទៀតហើ យ ។
លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋា ភិបាលនិងក្រសួងអភិវឌ្ឍន៍ជនបទដែលបានជួយកសាងផ្លូវកៅស៊ូមួយខ្សែប្រវែង ១២ គីឡូម៉ែត្រនេះ ។
ចំណែក បុរស និងស្ត្រី ពីរនាក់ផ្សេ ងទៀតជាប្រជាពលរដ្ឋរស់នៅក្នុងឃុំពេជ្រចង្វា ក៏មានទឹកចិត្តសប្បា យរីករាយមិនខុសពីប្រជាពលរដ្ឋនៅក្នុងឃុំទាំងអស់ដែរ ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល និងឯក ឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលបានជួយកសាងផ្លូវកៅស៊ូមួយខ្សែនេះដែលអាចធ្វើចរាចរណ៍បានយ៉ាងងាយស្រួល គឺមានផ្លូវពិតជាមានក្តីសង្ឃឹម ហើយជីវភាពប្រជាពលរដ្ឋពិតជាធូរធារ ។
អគុណសន្តិភាព អគុណនយោបាយឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯកនិងប្រតិបត្តករនយោបាយឈ្នះ ឈ្នះ ដែលមកនូវសន្តិភាពនិងការឯកភាពជាតិ ៕

