ខេត្តកំពង់ឆ្នាំង៖ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ ឆ្នាំង បានសម្រេចធ្វើការវះកាត់រលាកខ្នែងពោះវៀន ទៅ លើអ្នកជម្ងឺដែលមានវិជ្ជមានកូវីដ-១៩ បានដោយជោគ ជ័យចំនួនពីរលើក ដែលសុទ្ធតែជាករណីពិបសកធ្ងន់ធ្ងរទាំងពីរករណីផងដែរ។
ប្រភពពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១២មិថុនា២០២១ម្សិលមិញថា អ្នកជំងឺទី២នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានធ្វើការវះកាត់ប្រកបដោយជោគជ័យខាងលើនេះ ឈ្មោះ ហ៊ុច សុផាត ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកបើក ឡានដឹកដីពីពង្រ ទៅផ្សារព្រៃខ្មែរ មានអាស័យដ្ឋាននៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនិងប្រពន្ធឈ្មោះ កាន់ គឹមស្រ៊ុន អាយុ៤២ឆ្នាំ បានចូលមកពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ២០និង៤៥នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ និងបានធ្វើ តេស្តរកឃើញវិជ្ជមានកូវីដ-១៩ទាំង២នាក់ផងដែរ។
បន្ទាប់ពីរកឃើញឪពុកម្ដាយវិជ្ជមានកូវីដ-១៩ ទាំងពីរនាក់ រួចមកអាជ្ញាធរនិងមន្ត្រីសុខាភិបាលបានចុះទៅយកសំ ណាកកូនស្រីទាំងពីរនាក់របស់ពួកគាត់ជាបន្ត ទៀត ។ហើយបានរកឃើញវិជ្ជមានកូវីដ-១៩ទាំង២នាក់ដែល ដោយម្នាក់ជាកូនស្រីច្បងអាយុ៧ឆ្នាំ និងកូនស្រីម្នាក់ទៀតអាយុ ២ឆ្នាំ និងត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។
ដោយឡែកបុរសជាឪពុកពេលមកដល់មន្ទីរពេទ្យនៅថ្ងៃដំបូងគាត់មានអាការៈចុកពោះយ៉ាងខ្លាំង ដោយសារជំងឺរលាកខ្នែងពោះវៀន តែភ្លាមនោះគ្រូពេទ្យមិនទាន់ធ្វើការវះកាត់នៅឡើយទេ ដោយឲ្យគាត់សម្រាកព្យាបាលជាធម្ម តាសិន។
តែដោយស្ថានភាពជំងឺរលាកខ្នែងពោះវៀនរបស់គាត់មិនមានការថមថយដោយរិតតែមានអាការៈចុកខ្លាំងឡើងៗ ទើបនៅថ្ងៃទី១២ ខែមិថុនានេះ គ្រូពេទ្យបានស ម្រេចធ្វើការវះកាត់រូបគាត់ ទាំងដែលគាត់មានវិជ្ជមានកូវីដ-១៩ទៀតផង។
ប្រភពពីក្រុមគ្រូពេទ្យបានបន្តថា ការវះកាត់ជំងឺរលាកខ្នែង ពោះវៀន បុរសខាងលើនេះត្រូវបានចំណាយពេលអស់ ៤៥នាទី និងយកបានខ្នែងពោះវៀនដែលមានបណ្ដោយ ៨សង់ទីម៉ែត្រ និងទទឹង២សង់ទីម៉ែត្រ ហើយការវះកាត់ប្រកបដោយជោគជ័យ។បច្ចុប្បន្នអ្នកជំងឺមានអាការៈធូរ ស្រាលពីជំងឺជាបណ្ដើរៗហើយ៕ដោយ សុក្ខារិន