អភិបាលក្រុងស្ទឹងសែនស្នើឲ្យបងប្អូនរក្សាអនាម័យនិងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល

កំពង់ធំ ៖ លោកម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានថ្លែងនាថ្ងៃអាទិត្យ ទី១៣ ខែមិថុនានេះថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបាន ធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័ក សូមបងប្អូនគ្រប់រូប និងប្រកបមុខរបរទទួលទាន ប៉ុន្តែកុំភ្លេចរក្សាអនាម័យ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនិមួយៗ មិនត្រូវមានការរើសអើងចំពោះបងប្អូនដែលចេញពីមណ្ឌលចត្តាឡីស័ក នោះទេ ហើយជាពិសេស សូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យ និងបាន ប៉ះពាល់ផ្ទាល់ ឬប្រយោលត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងសូមស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក អភិបាលក្រុងស្ទឹងសែន បានដឹកនាំសហការីចុះសួរសុខទុក្ខដល់បងប្អូនកងកម្លាំងយាមប្រចាំការ និងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅតាមផ្ទះរយ:ពេល ១៤ថ្ងៃ ព្រមទាំងនាំយកមកនូវសម្ភារឧបភោគ បរិភោគ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ២១គ្រួសារ នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ និងផ្សព្វផ្សាយវិធានការ”បីកុំ បីការពារ” ។

លោកអភិបាលក្រុងស្ទឹងសែនបានបន្ថែមទៀតថា បច្ចុប្បន្ន នេះ វ៉ាក់សាំងកូវីដ-១៩ ត្រូវបានគេរកឃើញ ហើយសម្ដេចតេជោនិងទិញវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកមកចាក់ជូនបងប្អូនប្រជាពរដ្ឋដោយមិនគិតថ្លៃ។ ហើយសម្តេចតេជោហ៊ុន សែន មិនយកប្រជាពលរដ្ឋកម្ពុជាទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។

លោកម៉ាក់ អភិបាលក្រុងស្ទឹងសែនបានឲ្យ អាជ្ញាធរភូមិឃុំសង្កាត់ទាំងអស់ ក៏ដូចជាមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាស់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការផ្សេងៗ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់

លោកអភិបាលក្រុងក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ចូលរួម ការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *