ខេត្តស្វាយរៀង៖យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានសម្រេចផ្អាក ដំណើរការ ការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាព កណ្ដៀងរាយ នៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ចំនួន១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ១៩។នេះបើយោងតាមសេចក្តីជូនដំណឹងខាងលើដែលក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្វសយរៀងទទួលបាននៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១៕