សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងបានរៀបចំធ្វើពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ)

ខេត្តស្វាយរៀង៖ នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរៀបចំធ្វើពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ក្រោមអធិបតីភាពលោកជំទាវ     ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសមាជិក សមាជិកាគណៈកម្មា ធិការសាខា មូលនិធិដែលបានប្រគល់ជូនសាខានាថ្ងៃនេះរួមមាន៖ បានមកពីលោក សោម សុធា អគ្គនាយក គម្រោងអចលនទ្រព្យ ភូមិមរតក និងសហការី ស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ថវិកា ២០ លានរៀល  ។ ក្នុងឱកាសនោះដែរលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា បានប្រគល់មូលនិធិដែលទទួល បានពីឯកឧត្តម លោកជំទាវ លោក លោកស្រីជា សប្បុរសជន ប្រគល់ជូនលោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មាធិការសាខា រួមមាន៖ លោកឧកញ៉ា សូ ងួន និងលោកជំទាវ ១.០០០ ដុល្លារ ឯកឧត្តម នាយឧត្តម សេនីយ៍ ព្រហ្ម មរណៈ និងលោកជំទាវ ភោគ សោភ័ណ្ឌ ៣០០ ដុល្លារ  ។ នៅក្នុងពិធីប្រគល់ និងទទួលមូលនិធិ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា បានមានប្រសាសន៍លើកឡើង ទោះបីទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា  មិនបានប្រារព្វធ្វើ ២ ឆ្នាំជាប់គ្នា ដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវី-១៩ បណ្តាលឲ្យជួបផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅលើពិភពលោក ក៍ដូចនៅ ប្រទេសកម្ពុជាយើងផងដែរ  ជាហេតុនាំឲ្យសាខកាកបាទក្រហមកម្ពុជាខេត្តនីមួយៗ ប្រើប្រាស់សេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជាសម្រាប់ជាមូលដ្ឋាននៃការរកមូលនិធិ ដែលត្រូវរៀបចំជាកម្មវិធីប្រគល់-ទទួលដោយ អនុវត្តវិធានការ ៣ ការពារ ៣ កុំ និង ២ ចូលរួមផ្សព្វផ្សាយនាមសប្បុរសជន និងធ្វើលិខិត ឬបណ្ណថ្លែងអំណរគុណជូន សប្បុរសជន ទាន់ពេលវេលា ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *