អភិបាលខេត្តប៉ៃលិននាំយកអំណោយកាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៣២គ្រួសារនៅសង្កាត់អូរតាវ៉ៅ

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃសោរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១  លោកជំទាវ  បាន  ស្រីមុំ  អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង មានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន សមាជិក សមាជិកា យុវជន ស.ស.យ.ក ខេត្ត យុវជនកាកបាទក្រហមខេត្ត និង អាជ្ញាធរភូមិ ឃុំ ស្រុក បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ~១៩ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលន ខេត្តប៉ៃលិន ចំនួន ៣២គ្រួសារ  ។

មនៅក្នុងឱកាសផ្តល់ស្បៀងនោះ លោកជំទាវអភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ  របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេច តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូននោះឡើយ ។

លោកជំទាវ បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩  ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”  ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមគន្លងថ្មី  រក្សាអនាម័យលាងដៃ ពាក់ម៉ាសក្នុងករណីចាំបាច់  និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្តនូវវិធានការ ៣កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ ។

សូមបញ្ជាក់ថា ៖ ស្បៀងអាហារដែលបានផ្តល់ជូន តាមខ្នងផ្ទះ  ក្នុងមួយគ្រួសារៗទទួលបាន  ៖  អង្ករ  ៥០គីឡូ  ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ  មី  ២កេស  ឃីត១ (កន្ទេល១ មុង១ ក្រមា១ ភួយ១) អាវយឺត១ ទឹកសុទ្ធ  ១កេស  និងថវិកា១០០.០០០រៀល៕ដោយ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *