បិទវគ្គហ្វឹកហ្វើនបំប៉នពង្រឹងយោធាឆ្នាំ២០២០ របស់ប្រតិបត្តិការសឹករងព្រះវិហារ

វិហារៈ នាព្រឹកថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានធ្វើពិធីបិតវគ្គហ្វឹកហ្វើនពង្រឹងយោធា ឆ្នាំ២០២០របស់ប្រតិបត្តិការសឹករងព្រះវិហារ នៅទីបញ្ជាការវរៈសេនាតូចលេខ១ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ ឧត្ដមសេនីយ៍ទោ លៀង លេង មេបញ្ជាការរងយោធភូមិទី៤ តំណាង ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងមានការអញ្ជើញចូលរូម ឧត្ដមសេនីយ៍ទោ ស៊ិន ស៊ីណាត តំណាងអគ្គនាយកដ្ឋានភស្ដុភាហិរញ្ញវត្ថុ ប្រចាំទឹសទី១ប្រាសាទព្រះវិហារ មេបញ្ជាការងតំណាងទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អស់លោក លោកស្រីតំណាងអង្គភាពមន្ទីចំណុះខេត្តជាច្រើនរូបផងដែរ។

ក្រោយពីបានឧត្ដមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអានរបាយការណ៍បិទវគ្គហ្វឹកហ្វឺនជូនគណៈធិបតីរួចមក ឧត្ដមសេនីយ៍ទោ លៀង លេង មេបញ្ជាការងយោធភូមិភាគទី បានមានប្រសាសន៍ជម្រុញបន្ថែមលើ គណៈកម្មាការគ្រប់គ្រងវគ្គ គ្រូយោធាចារ្យក៍ដូចផែនការហ្វឹកហ្វឺនឆ្នាំ២០២០ថ្នាក់លើបានប្រគល់ជូនផងដែរ។  ឧត្ដមសេនីយទោ លៀង លេង បានចាត់ទុកថា វិស័យការពារជាតិ ជាវីស័យអាទិភាពខ្ពស់បំផុត ក្នុងការងារ ការពារ សន្តិសុខ សុវត្តិភាព ស្ថេភាព ជូនប្រជាពលរដ្ឋនិងប្រទេសជាតិរបស់យើង។

ឯកឧត្កម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តបានកោតសសើរដល់សិក្ខាមទាំងអស់ដែលបានពុះពារៀនសូត្រឈានទៅដល់ការបញ្ជប់វគ្គនិងបានមានប្រសាសន បន្ថែមទៅដល់ប្អូនៗជាសិក្ខាកាម យើងជាកងយោធពលខេមរៈភូមិន្ទត្រូវមានតួនាទីភារកិច្ចការពារជាតិមាតុភូមិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតដោយយុត្តិធម ការពារជូនប្រជាពលរដ្ឋ ត្រូវសាមគ្គីផ្ទៃក្នុង ដើម្បីទប់ទល់និងបច្ចាមិត្ត ជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមទប់ស្កាត់នៅការរីករាលដាលជម្ងឺកូវិដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *