ឯកឧត្តម អម សុភា បានជម្រុញអោយក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបរិបូណ៌ត្រូវ តែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជន ជាកម្លាំងសកម្ម ដែលធានាបាន និរន្តរភាព ក្នុងការគាំទ្រ ការបោះឆ្នោត និងបន្តឈ្នះឆ្នោត

ខេត្តកំពង់ឆ្នាំងៈឯកឧត្តម អម សុភា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋាន ស្រុកបរិបូណ៌បានជម្រុញបែបនេះ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខ ដោយមានការចូលរួមពីលោកលោកស្រីក្រុមការងារថ្នាក់ ខេត្ត ស្រុក និង ក្រុមការងារគណបក្សឃុំ ចូលរួមផងដែរ។

ឯកឧត្តម អម សុភា បានជម្រុញបន្តថាៈក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើយុវជន តែយើងនៅតែបន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឬចាស់ ដើម្បីរួមគ្នាស្រលាញ់គាំទ្រ ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ឈ្នះឆ្នោតដ៏ច្រើនលើសលប់ នាពេលខាងមុខ។ឯកឧត្តម អម សុភា បានជម្រុញបន្តទៀតថាៈ ក្រុមការងារគណបក្ស ជាក្បាលម៉ាស៊ីនគណបក្ស ត្រូវចិញ្ចឹមចលនាឲ្យដូចភ្លៀងរលឹម ធ្វើការជិតស្និត និងគាំពារសមាជិក និងអ្នកគាំទ្រ។  ពិសេសផ្តោតសំខាន់លើអ្នកគាំទ្រតែម្តង គឺថាបើទោះមិនទាន់ក្លាយជាសមាជិកបក្សក្តី ខណៈដែលពួកគាត់មើលឃើញទង្វើដ៏ល្អ និងការកសាងជាបន្តបន្ទាប់របស់គណបក្ស ជាហេតុធ្វើឲ្យគាត់គាំទ្រនឹងបោះឆ្នោតជូនគណបក្ស នេះជាចំណុចសំខាន់។ ឯកឧត្តម អម សុភា  បានថ្លែងកោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជន ស្រុកបរិបូណ៌ សម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និង ការអភិវឌ្ឍក្នុងមូលដ្ឋាន ក្នុង ដែនសមត្ថកិច្ចដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តធ្វើឲ្យកាន់តែ ល្អបន្ថែមទៀតដើម្បីអោយប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០២២និងឆ្នាំ២០២៣ និង អាណត្តិក្រោយៗទៀត។ក្នុងឱកាសនោះ  ឯកឧត្ដម  អម  សុភា  និងក្រុមការងារ ក៏បានឧបត្ថម្ភម៉ាស់ចំនួន ២៥០០, អាល់កុល  ៥០ដប និងទឹកសុទ្ធ ២០កេះ ជូនដល់ស្នាក់ការបក្សស្រុក និងឧបត្ថម្ភថវិកាដល់សមាជិកចូលរួម២៥នាក់ក្នុងម្នាក់ៗ១០០០០រៀលផងដែរ៕ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *