ឃាត់បុរសម្នាក់លួចម៉ូតូគេទៅបញ្ចាំយកលុយទិញថ្នាំញៀនជក់នៅស្រុកកណ្តាល ស្ទឹង

កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃទី១១មិថុនាឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាព លួចម៉ូតូមួយគ្រឿងទៅបញ្ចាំយកលុយទិញថ្នាំញៀនជក់ កាលពីថ្ងៃទី៤មិថុនាឆ្នាំ២០២១វេលាម៉ោង ៨និង៣០នាទីយប់ នៅចំណុច ភូមិ ពោធិ៍ ដោះ ឃុំ បារគូ   ស្រុកកណ្តាល ស្ទឹង  ខេត្ត កណ្តាល ។ ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ  រ៉ន  វលក្ខ័  ភេទ ប្រុស  អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ  មានទីលំនៅ ភូមិ ពោធិ៍ ដុះ  ឃុំ បារគូ  ស្រុក កណ្តាល ស្ទឹង  ខេត្ត កណ្តាល ។ សម្ភារៈ បាត់ បង់ រួម មាន  ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream  C125ស៊េរី ឆ្នាំ ២០០៩  ពណ៌ ខ្មៅ  ពាក់ស្លាកលេខ  ភ្នំពេញ 1AF-2213។ ចំណែកជនសង្ស័យឈ្មោះ ហេង  ភារម្យ   ភេទប្រុស អាយុ  ៣៧ឆ្នាំមានទីលំនៅភូមិ ពោធិ៍ ដោះ  ឃុំ បារគូ  ស្រុក កណ្តាល ស្ទឹង  ខេត្ត កណ្តាល  មុខរបរ មិន ពិត ប្រាកដ ( ឃាត់ ខ្លួន )។ប៉ូលិសបន្តថា កាលពីថ្ងៃ ទី ០៤ខែ មិថុនា ឆ្នាំ ២០២១  ជនរងគ្រោះ បាន ជិះ របស់ ខ្លូន មួយ គ្រឿង ម៉ាក Honda Dream  C125 ស៊េរីឆ្នាំ២០០៩ឡេីង ស៊េរី ឆ្នាំ ២០១៥  ពណ៌ ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ  1AF-2213 ចេញពី ចំណុច កំពុង ទួល  ផ្លូវ ជាតិ លេខ ៣  មកទុកនៅមុខផ្ទះ របស់ ខ្លូន ស្ថិត នៅ ភូមិ ឃុំ កេីតហេតុ ខាងលេី  រួចបានដកកូនសោមកទុក នៅលេីតុ  ហេីយ អង្គុយ ហូប បាយ និង ជជែក គ្នា លេង  លេី លេីគ្រែ ក្រោយ ផ្ទះ  ជាមួយ បងប្អូន ០២នាក់ ទៀត  ឈ្មោះ  វឿន  សុវណ្ណ  ភេទ ប្រុស (ត្រូវ ជាបងថ្លៃ) និង២.ឈ្មោះ  ហេង  ភារម្យ ភេទប្រុស (ជនសង្ស័យ ) ។ដោយឡែក ជនរងគ្រោះ ក្រោយ ពីហូបបាយរួច បាន  អង្គុយ លេីគ្រែ មេីល ទូរសព្ទ  លុះដល់ ម៉ោង កេីតហេតុ ខាងលេី  ជនរងគ្រោះ បាន ចុះពីលេី គ្រែដេីម្បី យក ម៉ូតូ មកទុកក្នុងផ្ទះ  តែពុំឃេីញ ម៉ូតូ ភ្លាម ក៏នាំ គ្នា ផ្អេីល ឆោឡោ ដេីររក ម៉ូតូ របស់ ខ្លួន  ។មួយសន្ទុះ ក្រោយមក ទេីប ប្រពន្ធ របស់ ជនសង្ស័យ (ត្រឹមត្រូវ ជា បងស្រី ជនរងគ្រោះ )ប្រាប់ ថា «បាន ឃេីញ ជនសង្ស័យ បណ្តេីរ ម៉ូតូ ចេញ ពី មុខ ផ្ទះ ប្រហែល ២០ម៉ែត្រ ទេីប ជិះចេញ ទៅបាត់»។  រហូត មកដល់ ថ្ងៃ ទី ១១ខែ មិថុនា ឆ្នាំ ២០២១ទេីប ជនសង្ស័យ ត្រឡប់ មក វិញ ពុំ ឃេីញ ម៉ូតូ របស់ខ្លួន ទេីប ជនរងគ្រោះ មកដាក់ ពាក្យ បណ្ដឹង នៅប៉ុស្តិ៍ រដ្នបាល ឃុំ បារគូ  ។ភ្លាម នោះ កម្លាំង ប៉ូលិសប៉ុស្តិ៍  រដ្ឋ ឃុំ បារគូ បាន ឃាត់ ខ្លួន ជនសង្ស័យ បញ្ជូន មកកាន់  អធិការ ដ្ឋានប៉ូលិសស្រុក ដេីម្បី សាកសួរ ។ ក្រោយ ការ សាកសួរ ជនសង្ស័យ បាន សារភាព ថា «ខ្លួន បាន លួច ម៉ូតូ របស់ជនរង គ្រោះ ជិះ ទៅ ជួប មិត្តភក្តិរបស់ ខ្លួន ឈ្មោះ  ប៊ី  នៅម្តុំ ផ្សារ ជំពូវ័ន្ត ដេីម្បីយក ម៉ូតូ ទៅបញ្ចាំយកលុយ ទៅទិញ គ្រឿងញៀនប្រេីប្រាស់ពិតមែន»។ បច្ចុប្បន្ន ជនសង្ស័យបាននិង កំពុង ឃាត់ ខ្លួន នៅអធិការ ដ្ឋាន ប៉ូលិស ស្រុកកណ្តាល ស្ទឹង  ដេីម្បី កសាង សំណុំរឿងតាម នីតិវិធី ច្បាប់ ៕ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *