ផ្លូវជុំវិញផ្សាកំពង់ប្រណាកក្រុងព្រះវិហារ ខេត្តព្រះវិហារត្រូវបានអាជ្ញាធរជុសជុលស្ដាឡើង វិញក្រោយពីមានការលក់ដូរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់

ព្រះវិហារៈ ដោយមើលឃើញមានការលំបាកក្នុងការលក់ដូរពីអាជីវករ និងមានភាពរញ៉េរញ៉ៃ អាជ្ញាធរខេត្តព្រះវិហារបានសម្រេច ជុសជុលស្ដាឡើងវិញនៅផ្លូវក្រវ៉ាត់ផ្សារកំពង់ប្រណាក ក្នុងក្រុងព្រះវិហារខេត្តព្រះវិហារ ក៍ដូចជាការរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ និងមាន សោភ័ណ្ឌភាពជុំវិញទីផ្សាផងនោះ។

អាជ្ញាធរខេត្តបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះថា ក្រោយពីចេញសេចក្តី ប្រកាសណែនាំអោយបងប្អូនអាជីវករដែលមានតូបនៅខាងក្នុងផ្សារហើយតែមិនបានលក់បែរជានាំគ្នាមកលក់នៅខាងក្រៅលើផ្លូវធ្វើដំណើរយ៉ាងអនាធិបតេយ្យសូមអោយនាំគ្នារុះរើចូលទៅលក់នៅខាងក្នុងវិញព្រោះអាជ្ញាធរត្រូវធ្វើការជួសជុលនិងកែលម្អរឡើងវិញនៅផ្លូវជុំវិញផ្សា ទន្ទឹមនោះដែរពេលដែល អាជ្ញាធរចេញ សេចក្ដីប្រកាស ឃើញថាបងប្អូនអាជីវករក៍បាននាំគ្នាចូលរួមយ៉ាងសកម្ម ជាមួយអាជ្ញាធរ ដើម្បី រួមចំណែកក្នុងការ អភិវឌ្ឍន៍សង្គមឲ្យមានការរីកចម្រើន។

ចំពោះការសម្រេចជុសជុលស្ដារឡើងវិញនៅផ្លូវជុំវិញផ្សារនេះគឺជាកញ្ជប់ថវិការរបស់ខេត្តនិងផ្លូវធ្វើឡើងវិញគឺជាផ្លូវបេតុងដែលមានទទឹង១០ម៉ែត្រ និងផ្លូវច្រកចេញចូលចំនួន៧ខ្សែថែមទៀតផង។

ហើយក្នុងការសម្រេចជួសជុលផ្លូវក្រវ៉ាត់ផ្សារនេះ ទី១/ អាជ្ញាធរខេត្ត ទី២/ អាជ្ញាធរក្រុង ទី៣/ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត    ទី៤/ មន្ទីរដែនដីនគរោបនីយកម្មនិងសំណង់ខេត្ត និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ក្នុងក្រុងព្រះវិហារផងដែរ៕ SPS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *