ខេត្តកំពង់ឆ្នាំង:វេលាម៉ោង ១ និង ៣០ នាទីយប់ថ្ងៃទី១២មិថុនា២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រ 86 87 ត្រង់ចំណុចមុខសួនឆ្នាំងមាស ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង កើតមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង បណ្តាលអោយ របួសមនុស្ស២នាក់រងរបួសធ្ងននិងស្រាល ។
សមត្ថកិច្ចនគបាលចារចរណ៍បានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តម៉ាក lexus330 ពណ៌សគ្មាន(ពាក់ផ្លាកលេខ) បើកបរឈ្មោះ គង់ សុជាតិ ភេទប្រុស អាយុ 39 ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិបំបុិត ឃុំអន្លង់ត្នោត ស្រុក ក្រគរខេត្តពោធិ៍សាត់ បើកបរពីត្បូងទៅជើង និងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C.1059.បើកបរដោយឈ្មោះ ឆៃ ឈុំ ភេទប្រុស អាយុ២៧ មុខរបរបើកបរ រថយន្តរស់នៅបច្ចុប្បន្នភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បើកបរពីជើងទៅត្បូង។ គ្រោះថ្នាក់ខាងលើនេះ គ្រាដែលធ្វើដំណើរច្រាសទិសគ្នាមក ដល់កន្លែងកើតហេតុ រថយន្តលុច្សស៊ីសRX330បើកក្នុងល្បឿនលឿន ហើយក៏រេចង្កូតមកបុករថយន្តធំតែម្តងបណ្តាលអោយក្រឡាប់ផ្ងាជើង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង២ទៅមន្ទីរពេទ្យខេត្តហើយនាំយកវត្ថុតាងរថយន្តទាំងគ្រឿងមករក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបន្តទៅតាមនីតិវិធីផងដែរ ៕សុក្ខារិន