ខេត្តកំពង់ឆ្នាំង:ម៉ោងប្រមាណជា១១ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១នេះមានករណីឆក់ខ្សែភ្លើងបណ្ដាលឱ្យបុរសវ័យចំណាស់ម្នាក់អាយុ៧៣ឆ្នាំ ត្រូវបានស្លាប់ភ្លាមៗ ខណៈដែលរូបគាត់បានយកផ្លែស្វានព័ណស ទៅស្វានដែក ជាប់នឹងដីដែលមានស្ថានភាពទឹកសើម ហើយបានឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆក់ស្លាប់នៅនឹងកន្លែងតែម្ដងសពត្រូវបានយកទៅតម្កល់ទុកនៅវត្តសាលាបុណ្យភូមិកោះក្របីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងនិងបងប្អូនអ្នកភូមិបានជួយរៀបចំពិធីបុណ្យផងដែរ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាបុរសវ័យចំណាស់ខាងលើនេះថា មានឈ្មោះ ទេព ហេង ជាគ្រួសារក្រីក្រមួយមិនមានផ្ទះសម្បែងរស់នៅនោះទេមានតែពីរនាក់ប្រពន្ធ ដោយសុំដីរបស់អ្នកស្រុកស្នាក់អាស្រ័យនៅយូរមកហើយ ចំណែកកូនបានបែកចេញទៅឆ្ងាយអស់ ហើយ ។
ពាក់ព័ន្ធនឹងករណីឆក់ខ្សែភ្លើងខាងលើនេះអាជ្ញាធសុំណូមពរដល់បងប្អូនដែលប្រកបអាជីវកម្មផ្សារដែកមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតជាពិសេសខ្សែភ្លើងដែលមានតតំណជាច្រើន ត្រូវពិនិត្យឲ្យបានច្បាស់មុននឹងចាប់ដំណើរការជៀសវៀងហានិភត័ណាមួយកើតឡើងជាយថាហេតុ ៕ ដោយសុក្ខារិន