កំពង់ចាម : គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ក្នុង ការ ស្ថាបនា ហេដ្ឋារចនាសម្ពន្ធ័ ក្នុង ភូមិសាស្ត្រ ស្រុកជើងព្រៃ ចំនួន៦គម្រោង ត្រូវ បាន ដាក់ឲ្យ ដេញ ថ្លៃ នាព្រឹក ថ្ងៃ ទី ១១ ខែមិថុនា ឆ្នាំ ២០២១ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម លោក អូត ឈាងលី អភិបាល ស្រុកជើងព្រៃ ដោយ មានការ ចូលរួម ពី គណៈកម្មការ លទ្ធកម្ម ក្រុមការងារ សម្របសម្រួល ខេត្ត និង ស្រុក ព្រមទាំង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។
លោក អូត ឈាងលី អភិបាល ស្រុកជើងព្រៃ បាន លេីកឡេីងថា ទោះ ស្ថិត ក្នុង បរិបទ កូវីដ-១៩ ស្រុកជើងព្រៃ នៅតែ បន្ត ធ្វើការ អភិវឌ្ឍន៍ ជាក់ស្ដែង ថ្ងៃ នេះ គម្រោង មូលនិធិ ឃុំ ចំនួន ៥គម្រោង ត្រូវ បាន ដាក់ ឲ្យ ដេញ ថ្លៃ ដើម្បី អនុវត្ត ការងារ សាងសង់ ក្នុង នោះ មាន ៖១-ឃុំ ខ្នុរដំបង សាងសង់ផ្លូវបេតុអាមេ ប្រវែង ០.៤១៤គ.ម ទទឹង ៤ម នៅភូមិខ្នុរដំបង ។២-ឃុំ គោករវៀង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៨៥ គ.ម ទទឹង៤ម នៅភូមិឈូក ។៣-ឃុំ ស្តេីងជ័យ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២.២៧០ គ.ម ទទឹង ៥ម នៅភូមិក្តុយ ។៤-ឃុំ ស្តេីងជ័យ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៤០ គ.ម ទទឹង៦ម នៅភូមិពង្រ-ស្តើងជ័យ ។៥-ឃុំ ស្រម៉រ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៨០ គ.ម ទទឹង ៤ម នៅភូមិស្រាមជើង ។៦-ឃុំ ត្រពាំងគរ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២.២៥០ គ.ម ទទឹង ៣.៥ម និងសាងសង់លូចំនួន៤កន្លែង នៅភូមិកណ្តាល -ក្ងោក ។ជាមួយគ្នា នោះ លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន សំណូមពរ ដល់ បងប្អូន ជា អ្នក ទទួល ការ ទាំងអស់ ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ព្រមទាំង ថ្លែង អំណរគុណ ចំពោះអាជ្ញាធរ ស្រុកជើងព្រៃ ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ផងដែរ ៕
