បាត់ដំបង : មនុស្ស៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយរកឃើញថា ពាក់ព័ន្ធសារធាតុញៀន។
បើតាមសមត្ថកិច្ច ក្រោយប្រតិបត្តិការ ដំបូងកម្លាំងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ ស៊ុយ ពិសិទ្ឋ ហៅ(តាក់) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងទី២-ឈ្មោះ ជួន ណារីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រមជាមួយ វត្ថុតាង រួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន ០១ ថង់ ទម្ងន់ ១០០,៣២ក្រាម (ទាំងសំបក) ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានត្រារូបផ្លែប៉ោម សង្ស័យជាគ្រឿងញៀន ចំនួន ២៨ គ្រាប់ ទម្ងន់ ២,៨៩ក្រាម (ទាំងសំបក) ទូរស័ព្ទដៃចំនួន ២គ្រឿង ៣,ម៉ូតូចំនួន០២គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គុណភាពមធ្យម, ម៉ាកយ៉ាម៉ាហា អុិចសាយទ័រ ពណ៌ខៀវ គុណភាពមធ្យម)។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ស៊ុយ ពិសិដ្ឋ ហៅ(តាក់) និង ជនសង្ស័យឈ្មោះ ជួន ណារីន និង ដោយមានការអនុញ្ញាតពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងអធិការរដ្ឋាននគរបាលស្រុកសំពៅលូន បានបន្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបើកកិច្ចប្រតិបត្តិការ រហូតចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅចំណុចក្រុមទី០១ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២,០០នាទី ដោយជនសង្ស័យឈ្មោះ សែម សុខមាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។សមត្ថកិច្ចចាប់យកសម្ភារៈ វត្ថុតាង រួមមាន ១,ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ៧ថង់ (០១ ថង់ធំ, ០៦ថង់តូច)២,ទូរស័ព្ទដៃចំនួន០២គ្រឿង ៣,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១៤,សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ៥,ថង់សំរាប់ច្រកគ្រឿងញៀនលក់មួយចំនួន ៦,កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន០១ដើម ។ បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី ៕