ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ៖ស្ថានភាពជំងឺកូវីដ-១៩នៅខេត្ត ស្វាយរៀងនាបច្ចុប្បន្ននេះមិនទាន់ ថមថយនៅឡើយនោះទេ ខណៈដែលក្រុមការងារនៅតែបន្តរកឃើញវិជ្ជមានជំងឺ covid-19 នៅក្នុងសហគមន៍ និងនៅតាមរោងចក្រ

ខេត្តស្វាយរៀង៖ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង  នៅរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយើងដឹងថា៖ ស្ថានភាពជំងឺកូវីដ-១៩នៅខេត្ត ស្វាយរៀងនាបច្ចុប្បន្ននេះមិនទាន់ថមថយនៅឡើយនោះទេ ខណៈដែលក្រុម ការងារ នៅតែបន្តរកឃើញវិជ្ជមានជំងឺ covid-19 នៅក្នុងសហគមន៍ និងនៅតាមរោងចក្រ ។ ប៉ុន្តែ ឯកឧត្ដម បណ្ឌិត  មាន ប្រសាសន៍ ថា  មន្ទីរសុខាភិបាលខេត្ត  នឹង សហការ ជាមួយ អាជ្ញាធរ ខេត្ត  និង ភាគី ពាក់ព័ន្ធ  ទប់ស្កាត់  ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  បំបាត់ ឱ្យ អស់ ចេញ ពី ខេត្ត ស្វាយរៀង ។

ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា៖ជំងឺកូវីដ-១៩ នៅសហគមន៍ និងរោងចក្រសហគ្រាស មិនទាន់បានថមថយនោះមូលហេតុ៖

ទី១ .ក្រុមកម្មករកម្មការិនីរោងចក្រមិនព្រម យក សំណាក នៅតាម រោងចក្រ និង មិន ព្រម ធ្វេីចត្តាឡីស័ក នៅ ក្នុង រោងចក្រ  ពួកគាត់ ទៅផ្ទះ ចម្លង ជំងឺកូវីដ-១៩ ចូលក្នុង សហគមន៍។

ទី២.មិន រក្សា គម្លាតក្នុងពេលធ្វើដំណើរទៅរោងចក្រស ហគ្រាស ដោយ មានការប្រមូលផ្ដុំគ្នាជិះរថយន្តរួមគ្នាច្រើន ។

ទី ៣ .ពលករ មួយចំនួន  ត្រឡប់ មក ពី ប្រទេស ថៃ យក ជំងឺ កូវីដ -១៩  មក ជាមួយនិង

ទី ៤ .ការ មិន គោរព តាម វិធានការ សុខាភិបាល  និង វិធានការ  ៣ការពារ  ៣កុំ  របស់ សម្តេច តេជោ  ហ៊ុន  សែន   ។ល។  ឯកឧត្តមបណ្ឌិត  ផ្តល់របាយការណ៍ថា នៅក្នុងព្រឹតិ្តការណ៍សហគមន៍ ២០កុម្ភ:  ខេត្ត ស្វាយរៀងមានប្រជាពលរដ្ឋខ្មែរ  និងជនបរទេស  គិតត្រឹមថ្ងៃទី៩ ខែមិថុនា  ឆ្នាំ២០២១ បានឆ្លងជំងឺកូវីដ-១៩ មានចំនួន ១១៧៤ នាក់ ស្រី ចំនួន៦៧៦នាក់  ស្លាប់ចំនួន ៧នាក់ ព្យាបាលជាសះស្បើយចំនួន ៧៣៦ នាក់   ស្រី ៤១០នាក់ និងកំពុងធ្វើការព្យាបាលចំនួន ៤៣0នាក់   ស្រី ២៦៤នាក់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *