ខេត្តកំពង់ធំ : ចំការ ធូរេន សាវម៉ាវមង្ឃុត នៅឃុំសាលាវិស័យខេត្ត កំពង់ធំ. ដដែលមានរស់ជាតិឆ្ងុយឆ្ងាញ់ បានកំពុងបង្កើនចំណូលដល់ម្ចាស់ ចំការ យ៉ាងកាក់កបជាទីពេញចិត្ត ក្នុងមួយរដូវបានដល់ទៅជិត១ម៉ឺនដុល្លា ក្នុង ទំហំ ផ្ទៃដី ត្រឹមតែពីរហិតាប៉ុណ្ណោះ
អ៊ំស្រីញ៉ែមសុខុម ជាម្ចាស់ចម្ការ បានឲ្យដឹងថា ការប្រកបមុខរបរ ដាំដំណាំ ធុរេន សៅម៉ាវ មង្ឃុត និងដំណាំរួមផ្សំ នៅក្នុងចំការ ក្នុងផ្ទៃដី 2 ហិចតា អាចរកចំណូលបាន មួយម៉ឺនដុល្លារ ក្នុងមួយរដូវ ចំណែក ដំណាំផ្សេងៗ និងបានប្រមូលផល ជាបណ្ដើរបណ្ដើរ ហើយការ ដាំដំណាំនេះ ក្នុងរយៈពេល 6 ឆ្នាំមកហើយ ចំណែកសាវម៉ាវដាំបាន 3 ឆ្នាំ នឹងអាចទទួលផល។
លោកស្រី ហ៊ុន នូ ជាម្ចាស់ចំការបានឲ្យដឹងថា បច្ចុប្បន្ន មានប្រជាពលរដ្ឋជាច្រើន បានមកទទួលពីចម្ការរបស់គាត់ ទៅលក់ដើមថ្នល់ បានចំណូលកាត់ក ដោយសារអ្នកធ្វើដំណើរឆ្លងកាត់ ចូលចិត្តទិញហូបព្រោះរស់ជាតិឈ្ងុយឆ្ងាញ់ នោះជារបស់ខ្មែរពិត គ្មានសារធាតុគីមី និងមានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាច្រើន។
លោកស្រី បានបន្តទៀតថា ដំណាំ ធុរេន សាវម៉ាវមង្ឃុត និងកូនដំណាំផ្សេងៗ ត្រូវបានយកមកលក់ ចែកចាយបន្ត ជូនដល់បងប្អូនប្រជាពរដ្ឋ ដែលមានបំណង ចង់ដាំដំណាំនេះ ដើម្បី ដើម្បីបង្កើនចំណូល នៅថ្ងៃអនាគត ក៏មានការកុម្ម៉ង់ទិញបាន
លោក ប៉ែន វណ្ណ រិទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត កំពង់ធំ.បានជំរុញ ឲ្យប្រជាកសិករនៅក្នុងខេត្តកំពង់ធំ បន្តដាំដុះដំណាំហូបផ្លែ ដើម្បី បង្កើត មុខរបរ និងបង្កើនចំណូលរយះពេលយូរ ក្នុង គឺអនុញ្ញាតឲ្យមានការប្រើប្រាស់ សារធាតុថ្នាំ តាមបច្ចេកទេសស្តង់ដារ ដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អនុញ្ញាតឱ្យប្រើប្រាស់ តាមកម្រិតដែលបានកំណត់ ដើម្បីចៀសវាង មានផលប៉ះពាល់ ឱសុខភាព។
ជាក់ស្តែង ប្រជាកសិករ មួយចំនួន.ដែល រស់នៅ ភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុក ប្រាសាទ បល្ល័ង្ក ខេត្ត កំពង់ធំ បានចាប់អាជីព ដាំដំណាំ ធូរេន សាម៉ៅ មង្ឃុត រួមទាំងដំណាំហូបផ្លែមួយចំនួនទៀត និងអាចប្រមូលផលបានកាក់កប ជូយឲ្យជីវភាពបានល្អប្រសើរ។