ខេត្តស្វាយរៀង៖នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរៀបចំធ្វើ ពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ក្រោមអធិបតីភាពលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសមាជិក សមាជិកាគណៈកម្មាធិការសាខា មូលនិធិដែលបានប្រគល់ ជូនសាខានាថ្ងៃនេះរួមមាន៖ ឯកឧត្តមបណ្តិត កែរ រដ្ឋា ប្រធានមន្ទីរ សុខាភិបាល និងសហការី ៥ លានរៀល លោកស្រី ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងសហការី ៥ សែន រៀល ឯកឧត្តម សេង សីលា អភិបាលរងខេត្ត និងលោកជំទាវ ៥ សែនរៀល ឯកឧត្តម សុខ រស់ អភិបាល រងខេត្ត និងលោកជំទាវ ៣ សែនរៀល ។ ក្នុងឱកាសនោះដែរលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា បាន ប្រគល់មូលនិធិដែលទទួលបាន ពីឯកឧត្តម លោកជំទាវ លោក លោកស្រីជា សប្បុរសជន ប្រគល់ជូនលោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មាធិការសាខា ដែលមានរាយនាមដូចខាងក្រោម៖ លោកជំទាវ ម៉ែន ភក្តី ហុកឡងឌី ២.០០០ ដុល្លារ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាកររង កងយោធពលខេរភូមិន្ទ និងលោកជំទាវ ហៅ ស៊ីមន ២.០០០ ដុល្លារ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត យឿង សុខុន មេបញ្ជាការ ភូមិភាគ ៣ និងលោកជំទាវ ៤ លានរៀល លោកជំទាវ ឆឹង ណេង ៥០០ ដុល្លារ ឯកឧត្តម ម៉ែន សុផុន និង លោកជំទាវ ១ លានរៀល លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម ម៉ារីណា ២៥០ ដុល្លារ ។
នៅក្នុងពិធីប្រគល់ និង ទទួលមូលនិធិ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាបានមានប្រសាសន៍លើកឡើង ទោះបីទិវា ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា មិនបានប្រារព្វធ្វើ ២ ឆ្នាំជាប់គ្នា ដោយសារតែការ រាតត្បាតជាសកលនៃជំងឺកូវី-១៩ បណ្តាលឲ្យជួបផល ប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅលើពិភពលោក ក៍ដូចនៅប្រទេសកម្ពុជាយើងផងដែរ ជាហេតុនាំឲ្យសាខាកាកបាទ ក្រហមកម្ពុជាខេត្តនីមួយៗប្រើប្រាស់សេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សម្រាប់ជាមូលដ្ឋាននៃការ រកមូលនិធិដែលត្រូវរៀបចំជាកម្មវិធីប្រគល់-ទទួលដោយអនុវត្តវិធានការ ៣ ការពារ ៣ កុំ និង ២ ចូលរួមផ្សព្វផ្សាយនាម សប្បុរសជន និងធ្វើលិខិត ឬបណ្ណថ្លែងអំណរគុណ ជូនសប្បុរសជន ទាន់ពេលវេលា ។
លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ក្នុងនាមឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានឆ្លើយតបទៅនឹងទឹកចិត្ត ដ៍សប្បុរធម៌របស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានឧបត្ថម្ភ នាពេលកន្លងមក និងក្នុងថ្ងៃនេះពិតជាបានចូលរួមចំណែក យ៉ាងធំធេងជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងសក្មមភាពឆ្លើយតបដល់ជនងាយរងគ្រោះ និង រងគ្រោះមហន្តរាយនៅតាមសហគមន៍ក្នុងខេត្ត នាបច្ចុប្បន្នដែលយើងទាំងអស់គ្នាកំពុងទទួលនូវហានិភ័យ នៃគ្រោះ មហន្តរាយចំពោះមុខ គឺជំងឺកូវី-១៩ ។
លោកជំទាវបានពាំនាំនូវការចូលរួមអបអរសាទរ និងថ្លែងអំណរគុណពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបាន បរិច្ចាកនូវធនធាន ថវិកា ទៅតាមលទ្ធភាពតិចឬច្រើន គឺជាទឹកចិត្តមនុស្សធម៌ពិតៗ ក្នុងការ រួមចំណែកជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅតាមសហគមន៍ក្នុងខេត្ត ។ ដោយអនុវត្តសេចក្តីប្រកាស ព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងសូមធ្វើការអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្រុមហ៊ុនវិស័យឯកជន នៅតែបន្តជួយឧបត្ថម្ភគាំទ្របាននូវ ថវិកា សម្ភារ ផ្សាភ្ជាប់នឹងឱកាសអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម ៨ ឧសភា កន្លងផុតទៅដែលសាខា នៅរងចាំ ទទួលពីសប្បុរសជនជានិច្ច ។