រដ្ឋបាលខេត្តព្រះវិហារ ប្រកាសរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៨នាក់ទៀត ក្នុងនោះមានទារិកាអាយុ៧ខែម្នាក់ផង

ព្រះវិហារៈ រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្តី ប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨នាក់ទៀត ក្នុងនោះមាន ទារិកាអាយុ៧ខែម្នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលទទួលបានក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៨នាក់ ដែលរកឃើញមាន៦នាក់ ពាក់ព័ន្ធពិធីភ្ជាប់ពាក្យមួយនៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ និង២នាក់ទៀត ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញជំងឺកូវីដ១៩ ចំនួន២៤ករណី បានព្យាបាលជាសះស្បើយ៥ករណី និងកំពុងសម្រាកព្យាបាលចំនួន១៩ករណី ទៀតផង៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖

You might like

Leave a Reply

Your email address will not be published. Required fields are marked *