ក្រុមគ្រូពេទ្យយកសំណាក អ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោលចំនួន១២០នាក់នៅបេនឡានផ្សារលើ ជាមួយអ្នករត់តាក់ស៊ី២នាក់វិជ្ជមានកូវីដ១៩ តែលទ្ធផលគឺអវិជ្ជមានទាំងអស់

ខេត្តកំពង់ឆ្នាំងៈក្រុមគ្រូពេទ្យនៃមន្ទីរសុ ខាភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១០  ខែមិថុនា ២០២១នេះបានចុះមកយកសំណាកតាមឧបករណ៍តេស្តរហ័ស ជូនប្រជាពលរដ្ឋ និងអ្នករត់ តាក់ស៊ីចំនួន ១២០ នាក់ នៅក្នុងទីតាំងបេនឡានផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំងដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយនឹងអ្នករត់ស៊ីពីអ្នកវិជ្ជមានកូវី១៩ តែជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ។

ចំណែកអ្នករត់តាក់ស៊ីទាំងអស់១២០នាក់ត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន។ឯប្រជាពលរដ្ឋដែលរស់នៅជាប់និងបេនឡានផ្សារលើ ១៨ នាក់អាចនឹងបញ្ជូនទៅធ្វើចត្តាឡឺស័កនៅសាលាគំរូក្រុង ។

នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោ កវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត  អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បន្ទាប់ ពីបាន ដឹកនាំក្រុមគ្រូពេទ្យចុះយកសំណាកនៅព្រឹកមិញព្រឹកថ្ងៃទី១០ នេះ ។

ដោយឡែកតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ០៩ ខែមិថុនាឆ្នាំ ២០២១ របស់អភិបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២ នាក់ ជាអ្នករត់តាក់ស៊ី នៅក្នុងបេនឡាន ផ្សារលើ ក្រុងកំពង់ឆ្នាំង ។

ជាមួយគ្នានេះដែរទីតាំ ងបេនឡានផ្សាលើក្រុងកំពង់ឆ្នាំងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចធ្វើ ការហ៊ុព័ទ្ធទាំងស្រុង នៅល្ងាចថ្ងៃ ទី០៩ ថ្ងៃមិថុនា  ដោយបានប្រកាសផ្អាកការធ្វើដំណើរតាម រថយន្តតាក់ ស៊ី ជាបណ្ដោះអាសន្ន ពីខេត្តកំពង់ ឆ្នាំងទៅគ្រប់ទីកន្លែងនានា ។ ដោយត្រូវចូលរួមអនុវត្តទាំង អស់គ្នានូវវិធានការ ៣ កុំនឹង ៣ ការពារ ៕ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *