អភិបាលខេត្តកំពង់ចាម ៖ ពលរដ្ឋជាង៣០ម៉ឺននាក់ ក្នុងស្រុកចំនួន៤ ដែលប្រឈមខ្ពស់ នឹងទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

កំពង់ចាម :  ថ្លែងក្នុងកិច្ច ប្រជុំ រៀបចំ ផែនការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩  នាព្រឹក ថ្ងៃទី ១០  ខែមិថុនា  ឆ្នាំ ២០២១នេះ  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន លេីក ឡើង ថា  ដោយមានការ គិតគូរ ចំពោះ សុខទុក្ខ ពី សំណាក់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  ប្រជាពលរដ្ឋ ក្នុង ស្រុកកំពង់សៀម  ព្រៃឈរ  ជើងព្រៃ  និងស្រុកបាធាយ  ប្រមាណជាង៣២ម៉ឺននាក់  នឹង ទទួល បាន វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩  ក្នុង ពេលឆាប់ៗ  ដោយ ពលរដ្ឋ ក្នុង ស្រុក ចំនួន ៤នេះ ប្រឈម ខ្ពស់  និង មាន រោងចក្រ កាត់ដេរ ផងដែរ  ។

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ថ្លែង ថា  ក្នុងការ រៀបចំ ផែនការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ នេះ  ក្រុម គ្រូពេទ្យ រដ្ឋបាល ខេត្ត  ត្រូវចាក់ ជូន ប្រជាពលរដ្ឋ ប្រមាណជាង ១៧ម៉ឺននាក់  លើ២៣ទីតាំង  ក្នុងស្រុកកំពង់សៀម  និង ស្រុកព្រៃឈរ  ដែល ត្រូវ ប្រើប្រាស់ រយៈពេល ១៤ថ្ងៃ  សម្រាប់ ចាក់ លើក ទី ១  និង លើក ទី ២រយៈពេល ១៤ថ្ងៃ ដូច គ្នា  ដោយឡែក ក្រុម ការងារ ពេទ្យ យោធា  ត្រូវ ចាក់ ជូន ប្រជាពលរដ្ឋ ប្រមាណជា១៥ម៉ឺននាក់   ក្នុង ស្រុក ចំនួន ២  គឺ ស្រុក ជើងព្រៃ  និងស្រុកបាធាយ  ដែល ត្រូវ ប្រើប្រាស់ ពេលវេលា ដូចគ្នា ផងដែរ  ។

ជាមួយគ្នា នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន ណែនាំ ដល់ មន្ត្រីពាក់ព័ន្ធ  ត្រូវ រៀបចំទីតាំង ចាក់ វ៉ាក់សាំង និមួយៗ   ឲ្យ មាន កន្លែង ផ្ញើ ទុកដាក់ យានជំនិះ  និង មានបន្ទប់ អនាម័យ  ព្រមទាំង ត្រៀម  រថយន្ត សង្គ្រោះ បន្ទាន់ សម្រាប់ អន្តរាគមន៍  ។ ក្នុង នោះ រដ្ឋបាល ស្រុក និមួយៗ   ត្រូវ ជំរុញ ដល់ អាជ្ញាធរឃុំ  ឲ្យ ចងក្រង បញ្ជីឈ្មោះ ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង  យ៉ាង យូរ មួយ សប្តាហ៍  ហើយ ត្រូវបញ្ជូន មក គណៈកម្មការ ចំពោះ កិច្ច ចាក់ វ៉ាក់សាំង ខេត្ត ។ ពាក់ព័ន្ធនឹង វិធាន សុខាភិបាល ជុំវិញ បញ្ហា ចាក់ វ៉ាក់សាំង  ត្រូវ រៀបចំ ដាក់ បដា មាន អក្សរ សរសេរ  ពន្យល់ ឲ្យ បាន ច្បាស់លាស់  ចំពោះ ពេលវេលា  និង ទីតាំង ដែល ត្រូវ ចាក់ វ៉ាក់សាំងនោះ  ត្រូវ ធ្វើការ ផ្សព្វផ្សាយ ឲ្យ បាន ទូលំទូលាយ ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *