បុរសម្នាក់ទើបចេញពីគុកមិនរាងចាលបានធ្វើសកម្មភាពលួចត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន

កណ្តាល ៖ បុរសម្នាក់ទើបចេញពីគុក មិនរាងចាលបានធ្វើសកម្មភាពលួចយកទូរសព្ទមួយគ្រឿងរបស់បុរសម្នាក់កំពុងដេកលង់លក់មិនបានបិទបង្អួច កាលពីថ្ងៃ០៨ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន។

 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉ុត កុម្ភៈ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរកម្មកររោងចក្រ។ ចំណែកជនសង្ស័យឈ្មោះហេង គឹមហុង    ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅភូមិ  សង្កាត់កើតហេតុមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ជាមុខសញ្ញាទើបចេញពីពន្ធនាគារខេត្តកណ្តាល ដោយជាប់រយៈពេល៦ខែពីបទលួច និងមានសារធាតុញៀនក្នុងទឹកនោម។វត្ថុតាងចាប់យក

ទូរសព្ទមួយគ្រឿងម៉ាក Oppo ពណ៌ក្រហម (របស់ជនរងគ្រោះ)។

ប៉ូលិសបន្តថា កាលពីវេលាកើតហេតុខាងលើ  នៅពេលជនរងគ្រោះកំពុងដេកលង់លក់ ដោយទុកទូរសព្ទមួយគ្រឿងលើក្បាលដំណេកដោយភ្លេចបិតបង្អួច,ពេលនោះជនសង្ស័យក៏បានធ្វើសកម្មភាពលួចយក ហើយរត់គេចខ្លួនបាត់ទៅ ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកហូរ បានស្រាវជ្រាវធ្វើការឃាត់ខ្លួន ព្រមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនៅតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យ បានឆ្លើយថា «ទើបតែប្រព្រឹតបានចំនួន០២លេីក  ដោយលើកទី១លួចខ្សែភ្លើងជាប់គុក៦ខែ និងលើកទី២លួចទូរសព្ទក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្តងទៀតតែម្តង»។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបាននិងកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *