សមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន បញ្ជូនទៅសាលាតំបូងខេត្តនៅថ្ងៃនេះហើយ

 

ខេត្តពោធិ៍សាត់:អធិការស្រុកបាកានលោកវរសេនីយ៍នាងវុធបានអោយដឹងនៅវេលាម៉ោង៨និង៥៦នាទីថ្ងៃទី១០មិថុនា២០២១នេះថាជនសង្ស័យ ០៤នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានខាង លើនេះត្រៀមនិងបញ្ជូនទៅស្នងការនគបាលខេត្តពោធិសាត់ហើយតែត្រូវធ្វើតេសន៍យកសំណាក់កូវិដ១៩និងធ្វើតេសន៍រកសារធាតុញៀនជាមុនសិនមុននិងបញ្ជូន ។

កិច្ចប្រតិបតការខាងលើនេះដោយសហការជាមួយកម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកបាកាន ដឹកនាំដោយលោកវរសេ នីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានចុះបង្រ្កាប និងចាប់ឃាត់ខ្លួនពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០២ករណី នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៨ខែមិថុនា ឆ្នាំ ២០២១ នៅក្នុងភូមិបឹងប្រិយ៍ និងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនទាំង០២ករណីខាងលើនេះ ករណីទី១កាលពីវេលាម៉ោង ៨ និង ២៧នាទីយប់ នៅចំណុចផ្ទះឈ្មោះជ័រ វាសនាភេទប្រុសអាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំជង ស្រុកបាកាន។ក្នុងការបង្រ្កាបនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១–ឈ្មោះ ជ័រ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំជង ស្រុកបាកាន។

ទី២–ឈ្មោះ រឿន ខួច ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន។

ក្នុងកិច្ចប្រតិបត្តកាខាងលើនេះសមត្ថកិច្ចយើងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន ០៦កញ្ចប់ទម្ងន់(១,៩១ក្រាម),កាំភ្លើងស្នប់កែឆ្នៃ០២ដើម ,ឧបករណ៍ឆក់ត្រី០១កំប្លេរ,ឧបករណ៍ជក់០១កំប្លេរ,កូនថង់រំលែកថ្នាំ២០ថង់,ដែកកេះ០៥និងកន្ត្រៃ០១។

លោកអធិការនគបាលស្រុកបាកានបានអោយដឹងទៀតថា ការបង្ក្រាបនៅក្នុងករណីទី២កាលវេលា ម៉ោង ៩និង៣២នាទីយប់ នៅចំណុចខ្ទមចាំស្រែស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទី១–ឈ្មោះមាស ស្រីខួច ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្មារ ស្រុកបាកាន។

ទី២–ឈ្មោះ ស៊ិន សំបូរ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស០១កញ្ចប់តូចទម្ងន់០.២៦ក្រាម,កាំភ្លើងស្នប់កែឆ្នៃ០២ដើម,កូនពូថៅ០១,អំពូលសម្រាប់ជក់០២កំណាត់,ឧបករណ៍ជក់០១កំប្លេរ,កាំបិតក្រង៉ុប០២,ដាវកែឆ្នៃ០១,ទូរស័ព្ទ

០៣គ្រឿង,កូនកាបូបដៃ០១មានលុយខ្មែរ៦៥០០០

រៀល,កូនកាំបិត០១,ដែកកេះ០៣និងកន្ត្រៃ០១។

ជនសង្ស័យទាំង០៤នាក់ និងវត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាល បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកបាកាន ដើម្បីកសាងឯកសារបញ្ជូនបន្តទៅស្នងការនគបាលខេត្ត ពោធិសាត់ នៅថ្ងៃទី១០មិថុនា២០២១នេះហើយ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *