ក្រុមគ្រូពេទ្យនៃ មន្ទីរ ពេទ្យ បង្អែក សាមគ្គី រំដួលបានជួយសម្រាលកូនដល់ស្ត្រីដែលមានជំងឺកូវីដ-១៩និងកំពុងព្យាបាលជំងឺ ទទួលបានជោគជ័យម្នាក់ទៀតហើយ

ខេត្តស្វាយរៀង៖ក្រុមគ្រូពេទ្យនៃ មន្ទីរ ពេទ្យ បង្អែក សាមគ្គី រំដួលដែលបានជួយសម្រាលកូនដល់ស្ត្រី ម្នាក់ទៀតដែលមានជំងឺកូវីដ-១៩និងកំពុងព្យាបាលជំងឺដោយទទួលបានជោគជ័យក្នុងកាសម្រាល។

បើយោងតាមfacebookរបស់មន្ទីរពេទ្យបង្អែក សាមគ្គី រំដួលបានបង្ហោះនៅយប់ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១នេះថាសូម អបអរសាទរ អ្នកជំងឺ វិជ្ជមាន មេរោគ កូវីដ-១៩ ឈ្មោះ នង ដារ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ ទីលំនៅភូមិវាល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀងដែល មាន ផ្ទៃ ពោះ គ្រប់ ខែ (៣៩ សប្តាហ៍) ហើយ ឈឺ ពោះ សម្រាលកូន ត្រូវ បាន ក្រុម គ្រូ ពេទ្យ នៃ មន្ទីរ ពេទ្យ បង្អែក សាមគ្គី រំដួល យកចិត្ត ទុកដាក់ ខិតខំ ប្រឹងប្រែង ជួយ សម្រាល បាន កូន ស្រី ម្នាក់ដោយទទួលជោគជ័យ។

កូន ស្រីដែលក្រុមគ្រូពេទ្យបានជួយ សម្រាល នោះ   មានទម្ងន់ ២គីឡូ៩៥០ក្រាម  ហើយស្ថាន ភាព ក្រោយ សម្រាល  ម្តាយ  និង កូន មាន សុខភាព ល្អ  ហើយកំពុង បន្ត តាមដាននិង យ៉ាង យកចិត្ត ទុកដាក់ ពីសំណាក់ ក្រុម គ្រូពេទ្យ។

ក្រុម គ្រូ ពេទ្យ នៃ មន្ទីរ ពេទ្យ បង្អែក សាមគ្គី រំដួល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តា ប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង៣ការពារទាំងអស់គ្នា។

ស្ត្រីដែលទើបសម្រាលបានកូនស្រីម្នាក់ថ្លែងអំណរគុណ ដល់ ក្រុម គ្រូ ពេទ្យ នៃ មន្ទីរ ពេទ្យ បង្អែក សាមគ្គី រំដួល ដែល បាន ខិត ខំ ប្រឹងប្រែងអស់ ពី កម្លាំង កាយ  ចិត្ត  និង ស្មារតី ជួយ សង្គ្រោះ ដល់ រូប គាត់និងកូនស្រី និងសូមគោរពជូនពរ ក្រុម ការងារ ទាំង អស់  មាន សុខភាព ល្អ បរិបូរណ៍  ជោគ ជ័យ ថ្មី ៗ បន្ថែម ទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *