ឃាត់ខ្លួនមេខ្យល់01នាក់នាំពលករឆ្លងដែនខុសច្បាប់15នាក់ នៅជាយដែនស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋានននគរបាលស្រុកម៉ាឡៃសហការជាមួយកំលាំងវរសេនាតូចនគរបាលការពារព្រំដែនគោក815(ប៉ុស្តីសង្កែ) នៅព្រឹកថ្ងៃទី09 ខែមិថុនា ឆ្នាំ2021 នេះ បានឃាត់ខ្លួនមេខ្យល់01នាក់ ដែលបម្រុងនាំពលករ15នាក់ លួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ នៅចំណុចចំការអំពៅ មួយកន្លែង ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។

 

លោក វរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់ឈ្មោះ យ៉ើន ណារ៉ុង ហៅដេត ភេទប្រុស អាយុ20ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មេខ្យល់ខាងលើនេះ  បម្រុងលួចនាំពលករចំនួន15នាក់ ស្រី08នាក់ ក្នុងនោះមានក្មេងស្រីចំនួន02នាក់ ឆ្លងដែនដោយខុសច្បាប់ ក្នុងបំណងទៅរកការងារធ្វើនៅប្រទេសថៃ។លោកបញ្ជាក់បន្ថែមថា តាមការបំភ្លឺរបស់ពលករទាំងនោះថា ពួកគាត់មកស្រុកម៉ាឡៃដើម្បីធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃតាមរយៈលេខទូរស័ព្ទមេខ្យល់ 097 206 27 77, លេខ066 344 229, និងលេខអ្នករត់តាក់ស៊ី 097 288 84 08 (អត្តសញ្ញាណមេខ្យល់ និងរថយន្តក្តាប់មិនបាន) ដោយមេខ្យល់យកតំលៃពី 6,000បាតទៅ6,500បាត ចំណែកឯក្មេងយកតំលៃ3500បាត។ លុះពេលពួកគាត់មកដល់ស្រុកម៉ាឡៃក៍មានម៉ូតូឌុបចំនួន04គ្រឿង (មិនស្គាល់អត្តសញ្ញាណ) បានដឹកពួកគាត់មកអោយឈ្មោះយ៉ើង ណារ៉ុង ហៅដេត នាំពួកគាត់ទៅពួន នៅក្នុងចន្លោះចំការអំពៅ និងចំការពោតដើម្បីឆ្លងដែនទៅប្រទេសថៃ ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួន។ជនសង្ស័យខាងលើត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កំពុងរៀបចំសំណុំរឿងបញ្ចូនទៅជំនាញនៃស្នងការនគរបាលខេត្តចាត់ការបន្ត ចំណែកពលករទាំង15នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យម៉ាឡៃ តាមវិធានការសុខាភិបាល ក្នុងការការពារទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-19៕សៅនៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *