សម្តេច សាយ ឈុំ ចុះពិនិត្យ សមិទ្ធផលថ្មីៗ ក្នុងស្រុកកំពង់សៀម និងស្រុកកោះសូទិន

កំពង់ចាម :  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ ជា ច្រើន រូប ទៀត  នាព្រឹក ថ្ងៃទី ៩  ខែមិថុនា  ឆ្នាំ ២០២១  បាន អញ្ជើញ ចុះពិនិត្យផ្លូវបេតុង  ទំនប់បង្ហៀរ  និង លូប្រអប់  ដែលជាសមិទ្ធផលថ្មីៗ  សម្រាប់ បងប្អូន ប្រជាពលរដ្ឋ ក្នុង មូលដ្ឋានស្រុកកំពង់សៀម  និង ស្រុកកោះសូទិន   ខេត្តកំពង់ចាម  ។

 

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បាន ឲ្យដឹងថា  សមិទ្ធផលថ្មីៗ  ដែល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យនេះ  រួមមាន ផ្លូវបេតុងប្រវែង ៥៤៥ម៉ែត្រ ទទឹង៥ម៉ែត្រ ទំនប់បង្ហៀរប្រវែង៨០ម៉ែត្រ និង លូប្រអប់មុខ៣ ប្រវែង ១១ម៉ែត្រ ទទឹង៨ម៉ែត្រ ពីឃុំកោះមិត្តទៅកោះព្រលូង ក្នុងស្រុកកំពង់សៀម និងពីភូមិទី១០  ទៅឃុំកោះសូទិន ក្នុងស្រុកកោះសូទិន ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ។ គួរ កត់សម្គាល់ ថា  នា ពេលកន្លង មក  ក៏ដូចជា បច្ចុប្បន្ន នេះ  សមិទ្ធផល ជាច្រើន ត្រូវ បាន កសាង ឡើង  មាន ដូចជា  ស្ពាន  ផ្លូវបេតុង  សាលា រៀន  កុដិ លោក  ។ល។  ដែលជា អំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច វិបុល សេនា ភក្ដី  សាយ  ឈុំ  ប្រធាន ព្រឹទ្ធសភា  និង រាជរដ្ឋាភិបាល កម្ពុជា  ជូន ចំពោះ បងប្អូន ប្រជាពលរដ្ឋ  ក្នុង មូលដ្ឋាន ស្រុកកំពង់សៀម  និង ស្រុកកោះសូទិន  ។ឆ្លៀត ក្នុងឱកាសនោះដែរ  សម្ដេច វិបុល សេនា ភក្តី អមដំណើរ ដោយ  អាជ្ញាធរ ខេត្តកំពង់ចាម   ក៏បានអញ្ជើញ ចុះសួរសុខទុក្ខ លោកតា លោកយាយ និង បងប្អូន ប្រជាពលរដ្ឋ នៅ ស្រុកកំណើត របស់ សម្ដេច ស្ថិតនៅ ភូមិ ទី ១០ ឃុំ កោះសូទិន ស្រុក កោះសូទិន ខេត្តកំពង់ចាម  ផងដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *