ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង រួមដំ ណើរដោយ លោក ឡេង ធារ៉ាប្រធានការិយាល័យព័ត៌មាននិងសោតទស្សន៍នៃមន្ទីរព័ត៌មានខេត្ត និងអាជ្ញាធរសង្កាត់ផ្សារឆ្នាំង បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចនិងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងឧបត្ថម្ភជូន លោក យឹម សុខារិន ភ្នាក់ងារទូរទស្សន៍អប្សរាទើបនិងជាជំងឺកូវីដ១៩ បន្តធ្វើចត្តាឡីស័កនៅផ្ទះស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
មានប្រសាសន៍ក្នុងឱកាសនោះលោក យិន សាវ៉េន បានជូនពរអោយលោក យឹម សុខារិន ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អ និង បានផ្តាំផ្ញើអោយលោក យឹម សុខារិនព្រមទាំងក្រុមគ្រួសារ អនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ។
លោក យឹម សុខារិន បានថ្លែងអំណរគុណដល់ឯកឧត្តមឧកញ៉ាទៀង ថៃ លោកជំទាវបណ្ឌិត វណ្ណ លុយ លោកយិន សាវ៉េន និង លោក ឡេង ធារ៉ា បានគិតគូរពីសុខទុក្ខរបស់លោកនិងក្រុមគ្រួសារ ។
លោកយឹម សុខារិនបានជូនពរដល់ឯកឧត្តមឧកញ៉ា ទៀង ថៃ លោកជំទាវបណ្ឌិត វណ្ណ លុយ លោកយិន សាវ៉េន និង លោក ឡេង ធារ៉ាសូមមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។
ក្នុងឱកាសនោះលោកយិន សាវ៉េន និង លោកឡេង ធារ៉ា បាននាំយកអំណោយរបស់ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ បណ្ឌិត វណ្ណ លុយ ឧបត្ថម្ភជូនលោក យឹម សុខារិន នូវអង្ករ៥០គីឡូក្រាម,មី២កេស ,ត្រីខ២យួរ ,ទឹកស៊ីអ៉ីវ២យួរ,ទឹកត្រី២យួរ,ម៉ាស់៣ប្រអប់,អាល់កុល៤លីត្រនិងថវិកា៨ម៉ឺនរៀលផងដែរ៕ដោយលោកស្រី សានផល្លា