សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ផ្តល់អំណោយជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម :  គណៈប្រតិភូសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន  នាព្រឹក ថ្ងៃទី ៩  ខែមិថុនា  ឆ្នាំ ២០២១  បាន នាំយកអំណោយ ផ្តល់ ជូន  គណកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  ខេត្តកំពង់ចាម  តាម រយៈ ឯកឧត្តម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម  និង ថ្នាក់ដឹកនាំ ជា ច្រើន រូប ទៀត  សម្រាប់ យកទៅប្រេីប្រាស់ ក្នុង យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩  និង ផ្គត់ផ្គង់ ដល់ ប្រជាពលរដ្ឋ ដែល កំពុង ធ្វើចត្តាឡីស័ក  ក្នុងខេត្តកំពង់ចាមផងដែរ  ។

ឆ្លៀត ក្នុង ឱកាសនោះដែរ  ឯកឧត្តម  ខ្លូត  ផន  ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម  បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ  ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ២  ដែលបាននាំយក នូវអំណោយ រួមមាន  មី  ចំនួន ១០០កេស  ទឹកបរិសុទ្ធ   ១០០កេស  ត្រីខ  ១០០យួរ  ទឹកស៊ីអ៊ីវ  ១០០យួរ  និង ទឹកត្រី  ១០០យួរ   ប្រគល់ ជូន គណៈកម្មការ  ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  ខេត្តកំពង់ចាម  សម្រាប់ យកទៅប្រេីប្រាស់ ជាប្រយោជន៍ក្នុង យុទ្ធនាការ នានា  ដើម្បី  ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ  ដែលជាការ ចូលរួម រំលែក  ចំពោះ ទុក្ខលំបាក  និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក  ក៏ដូចជា  អ្នក ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ ២០កុម្ភៈ  ដែល កំពុង  ធ្វើចត្តាឡីស័ក  ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា    ដេីម្បី ប្រយុទ្ធ ប្រឆាំង ជាមួយនឹង  វីរុស កូរ៉ូណា  ដ៏ កាច សាហាវ នេះ ផង ដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *