ខេត្តកំពង់ឆ្នាំង:ជនសង្ស័យម្នាក់ជាអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានរួមនិងវត្ថុតាងគ្រឿងញៀន ៦ កញ្ចប់ ។
ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី ០៨ ខែមិថុនាឆ្នាំ ២០២១ម្សិលមិញ នៅចំណុចស្ពានតាំងពោធិ ភូមិច្រកត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ជាប់ព្រំប្រ ទល់ខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ហ៊ុលវាសនាស្នងការរងនគរបាលខេត្តទទួល បន្ទុកគ្រឿងញៀនបានឲ្យដឹងថានៅក្នុងករណីបង្ក្រាបគ្រឿងញៀនខាងលើនេះគឺសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុកសាមគ្គីមានជ័យ បានសហការជា មួយនគរបាលប៉ុស្តិ៍រដ្ឋបាល ដោយបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័ យម្នាក់ ឈ្មោះ ជ្រុយរក្សា ហៅ ពាន អាយុ ២៩ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នី ឃុំរុងរឿង ស្រុកត្បូង ខេត្តកំពង់ស្ពឺ។
នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបខាងលើនេះសមត្ថកិច្ចបានដកហូតបានថ្នាំញៀនចំនួន ០៦ កញ្ចប់តូច ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿង ។
លោកស្នងការរងបានបញ្ជាក់ថាជនសង្ស័យនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង នឹងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី ០៩ ខែមិថុនានេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ដោយ សុក្ខារិន