អាជ្ញាធរខេត្តកំពង់ឆ្នាំងបន្តចុះអប់រំផ្សព្វផ្សាយរឹតបន្តឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដល់ម្ចាស់រោងចក្រ សហគ្រាសកម្មករ កម្មការនី នៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង:ដើម្បីបន្តធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅតាមបណ្តាលរោងចក្រ សហគ្រាស នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងនោះ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១  អភិបាលរងខេត្តកំពង់ឆ្នាំងលោក អមសុភា រួមដំណើរដោយ លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុនប្រធានមន្ទីរសុខភិបាលខេត្ត និង លោក សោម ស៊ីណាត ប្រធានមន្ទីរការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បន្តចុះអប់រំផ្សព្វផ្សាយសេចក្តីណែនាំរបស់ រដ្ឋបាល ខេត្តក្នុងការរឹតបន្តឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដល់ម្ចាស់រោងចក្រ សហគ្រាសនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយអនុវត្ត៣ការពារ៣កុំ៕ដោយ សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *