ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមសត្វនៅស្រុករលាប្អៀរ និងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង:ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក ឃី យូ ខេង អនុប្រធាននាយកដ្ឋានផលិតកម្ម បានដឹកនាំមន្ត្រី ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមសត្វនៅស្រុករលាប្អៀរ និងស្រុកទឹកផុស ក្នុងគោលបំណង ៖ ធ្វើការត្រួតពិនិត្យ និងវាយតម្លៃ បច្ចេកទេសណែនាំបន្ថែម ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ក្នុងការផ្តល់លិខិតអនុញ្ញាតអោយបើកកស៨ដ្ឋានចិញ្ចឹមជ្រូក ។

នៅក្នុងការចុះពិនិត្យនិងវាយតម្លៃជាលទ្ធផល៖ ចុះដល់កសិដ្ឋាន៖ លោក ឈួរ យូ ចិញ្ចឹមជ្រូកសាច់ នៅភូមិ អណ្តូងប្រេង ឃុំក្រាំងលាវស្រុករលាប្អៀរ និង លោក ថុង វិញស៊ុន ចិញ្ចឹមជ្រូកសាច់ ភូមិផ្លូវគោ ឃុំបន្ទាយព្រាលស្រុករលាប្អៀរ  លោក ថូ សាម៉ែន ចិញ្ចឹមជ្រូកសាច់ នៅភូមិចំបក់ប្រសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស  និង-លោក ហោ គឹម ស្រ៊ុយ នៅភូមិអូររោង ឃុំជ្រៃបាក់  ។

បើយោងតបការចុះពិនិត្យឃើញថាទាំងបច្ចេកទេស ទាំងបរិស្ថានជុំវិញឆ្ងាយពីផ្ទះប្រជាពលរដ្ឋ និងមិនប៉ះពាលបរិស្ថានហើយការចិញ្ចឹមទៅបានរល្អ៕ ដោយ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *