ខេត្តកំពង់ឆ្នាំង : ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ លោក ពុំសុលប្រធានគណកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ដឹកនាំមន្ត្រីអនុសាខា និងអាជ្ញាធរឃុំ និងភូមិ ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុងចំនួនៈ០២ខ្នង កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិ ត្រងិល, ភូមិអណ្តូងរនុក ឃុំត្រងិល ។
លោក ពុំ សុផល បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាក បាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ឆ្នាំង ។
អំណោយដែលបានផ្តល់ជូនក្នុង មួយគ្រួសារៗទទួលបានៈអង្ករ ២៥គីឡូក្រាម, មុង១, សារុង១ ក្រមា១ ភួយ ១, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, តង់ ១ និងថវិកា ១០០.០០០រៀល។
នាឱកាសនោះដែរលោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ឱ្យបាន ជាប់ជាប្រចាំចំពោះគ្រោះមហន្តរាយកើតមានជាយថាហេតុ ពិសេសថែរក្សាសុខភាពឲ្យបានល្អ អនុវត្តវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ ៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាល ៕ដោយ សុក្ខារិន