ខេត្តកំពង់ឆ្នាំង : ផ្លូវលំមួយខ្យែប្រវែងជាង២គីឡូម៉ែត្រ តភ្ជាប់ពីភូមិឆ្នុកទ្រូ ទៅភូមិយុគន្ឋរ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានជួសជុលកែលំ អរបានរួចរាល់ជាស្ថាពរហើយ នៅ ដើមខែមិថុនានេះ ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានអោយអ្នកយកព័ត៌ ដឹង នៅព្រឹកថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២១ នេះ ។លោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានបញ្ជាក់អោយដឹងថា៖ ផ្លូវមួយខ្យែនេះបានតភ្ជាប់ពី ភូមិឆ្នុកទ្រូ ទៅភូមិយុគន្ឋរ មានប្រវែ ង ២៣៥០ ម៉ែត្រ បានជួលជុលកែលំអររួចរាល់ហើយ ដែលបិទគម្រោ ង កាលពីដើមខែមិថុនា ឆ្នាំ២០២១ នេះ ដោយចំណាយថវិកាមូលនិធិឃុំ មានទឹកប្រាក់ជាង ១២០លានរៀល ។ ការជួសជុលផ្លូវមួយខ្យែនេះ ដើម្បីសម្រួលចរាចរណ៍ឲ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋដែលបានបន្លាស់ទីផ្ទះបណ្តែតទឹក ឱ្យមករស់នៅលើគោក ក្នុងនោះក៏បានលើកអោយផុតទឹក និងមានទទឹង ៦ម៉ែត្រធំជាងមុនផងដែរ ។លោកមេឃុំឆ្នុកទ្រូ បានបន្តថា ៖ កន្លងមកប្រជាពលរដ្ឋបន្លាស់ទីផ្ទះបណ្ដែតទឹក មករស់នៅលើគោក ម្តុំចំណុចតាទាំង តាមបណ្តោយផ្លូវ តភ្ជាប់រវាងភូមិឆ្នុកទ្រូ និងភូមិយុគន្ឋរនេះបានជួបការលំបាក ដោយពេ លខែវស្សា ផ្លូវចំណុចនេះលិចទឹក មិនអាចធ្វើដំណើរបាន ហើយផ្លូវក៍មានការរួមតូចផងដែរ ទើបអាជ្ញាធរឃុំឆ្នុកទ្រូបានឯកភាពគ្នា សម្រេចយកថវិកាមូលនិធិឃុំជាង ១២០លា នរៀល កសាងផ្លូវមួយខ្សែនេះឡើងវិញ ។លោកមេឃុំក៏បានរំលឹកផងដែរថាផ្លូវមួយខ្សែនេះ ពីដើមឡើយគ្រាន់ តែជាផ្លូវបររទេះ ដឹកត្រី និងផ្លូវទៅ នេសាទតែប៉ុណ្ណោះ ។ លុះក្រោយមានការបន្លាស់ទីផ្ទះបណ្តែតទឹក អាជ្ញាធរឃុំក៍បានរៀបចំកសាងផ្លូវមួយខ្យែនេះ ជាផ្លូវដីស បណ្តោះ អាសន្ន ហើយនៅពេលបន្លាស់ ទីរបផ្ទះទឹករបស់ប្រជាពលរដ្ឋ ឡើងគោ កបាន១០០%ហើយ អាជ្ញាធរឃុំឆ្នុកទ្រូ ក៍សម្រេចជួសជុល កែលំអរផ្លូវនេះ ឱ្យមានទទឹងធំជាងមុន និង មានកំពស់ខ្ពស់ជាមុន ដែលអាចធានាបានប្រើប្រាស់ ទាំងខែប្រាំងនិងវស្សា ៕សានផល្លា