ខេត្តកំពង់ឆ្នាំងៈ អាជ្ញាធរឃុំផ្លូវទូកបានឲ្យដឹងថា ដីលិចទឹកតំបន់វាលស្រង៉ែជាង ១១០០ ហិកតា នៅក្នុងភូមិសាស្ត្រឃុំផ្លូវទូក ស្រុកកំពង់ លែង ត្រូវបានអាជ្ញាធរស្រុកនិងខេត្ត ដាក់សំណើ ស្នើសុំអនុប្រយោគពីរាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋជាង ៧០០ គ្រួសារ ដែលបានបន្លា ស់ទីពីក្នុងទឹកមករស់នៅលើគោក ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ ។
ប៉ុន្តែមកដល់ពេលនេះការស្នើសុំអនុប្រយោគ នេះមានរយះជាង២ឆ្នាំមកហើយ អនុប្រយោគមិនទាន់ធ្លាក់មកនៅឡើយ ។ ពាក់ពន្ធនិងរឿងខាងលើនេះប្រជា ពលរដ្ឋរស់នៅឃុំ ផ្លូវទូកជាច្រើននាក់បាននិយាយអោយដឹងនៅព្រឹកថ្ងៃ ទី ០៨ ខែមិថុនានេះថា ពីដើមមកប្រជាពលរដ្ឋ ឃុំផ្លូវទូកសុទ្ធតែរស់នៅលើផ្ទះបណ្ដែតទឹកក្នុងព្រែក និងទន្លេ ដែលជាង ៩០ ភាគរយបានប្រកបមុខ របរនេសាទត្រីដើម្បីចិញ្ចឹមជីវិត និងមានតែ១០ ភាគរយទៀត ដែលជាអ្នកធ្វើស្រែចម្ការ ។
ដោយឡែកការអនុវត្តតាមផែនការរប ស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅអំឡុ ងឆ្នាំ ២០១៨ និង២០១៩ ប្រជាព លរដ្ឋនៅក្នុងឃុំផ្លូវទូក សរុបមានចំនួន ៧១០ គ្រួសារ បានបន្លាស់ទីពីក្នុងទឹកឡើងមករស់ នៅលើគោកអស់ហើយ ដោយអាជ្ញាធរបានចែកដីលំនៅឋាន ក្នុងមួយគ្រួ សារទទូលបាន ២០ ម៉ែត្រគុណនិង ១០០ ម៉ែត្រ ។ ប៉ុន្តែដីដែលបានចែកអោយដីខាងលើនេះមានទំហំតូចមិ នអាចបង្កបង្កើតផលធ្វើស្រែចម្ការចិញ្ចឹមជីវិតបានឡើយ ។ ដូចនេះទើបពួកគាត់ស្នើសុំទៅអាជ្ញាធរស្រុ កនិងខេត្តស្នើសុំអនុប្រយោគពីប្រ មុខរាជរដ្ឋាភិបាលកាត់ដីតំបន់វាលស្រង៉ែមានទំហំជាង១១០០ ហិកតា ចែកជូនប្រជាពលរដ្ឋធ្វើស្រែចម្ការចិញ្ចឹមជីវិត ព្រោះថាពួកគាត់ ៩០ ភាគរយ ពុំមានដីសម្រាប់បង្កបង្កើ នផលចិញ្ចឹមជីវិតនោះឡើយ។ អភិបាលរងស្រុកកំពង់លែង លោកចេងចាន់ ដូណា បានបញ្ជាក់ឲ្យដឹងថា កន្លងមកអាជ្ញាធរស្រុក និងមន្ត្រីជំនាញបានចុះពិនិត្យមើលដីនៅតំ បន់វាលស្រង៉ែ គឺជាដីវាលពុំមានព្រៃ លិចទឹកឡើយ ហើយនៅក្នុងអំឡុងឆ្នាំ ២០១៩ អាជ្ញាធរស្រុកនិងខេត្ត បានដាក់សំណើសុំអនុប្រយោគពីរដ្ឋាភិបាលកាត់ដី តំបន់វាលស្រែនេះ ចែកប្រជាពលរដ្ឋធ្វើស្រែចំការតែ មកដល់ពេលនេះ អនុប្រយោគមិនទាន់បានធ្លាក់មកនៅហើយ ។
លោកអភិបាលរងស្រុកបានបញ្ជាក់ទៀតថា ដោយសារតែអត់មានដីសម្រាប់ធ្វើស្រែចម្ការ ប្រជាពលរដ្ឋមួយចំនួនក៏បានចុះទៅរស់នៅលើទូកក្នុងទឹកវិញ ដើម្បីប្រកបរបរនេសាទចិញ្ចឹមជីវិត ។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្លូវទូក សំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបា ល មេត្តាជួយចេញអនុប្រយោគ កា ត់ដីតំបន់វាលស្រង៉ែជាង ១១០០ ហិកតា ចែកជូនប្រជាពល រដ្ឋជាង ៧០០គ្រួសារ ធ្វើស្រែចម្ការចិញ្ចឹម ជីវិតដោយក្តីនុគ្រោះផងចុះ ៕សានផល្លា