សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងបានចុះត្រួតពិនិត្យទំនិញតាមដាន ទៅលើទីតាំងឱសថស្ថានលក់អាល់កុល ជែលនិងកន្លែងផលិតស្រាស ស្រាថ្នាំ និងហាងលក់ស្រាសនៅក្រុងស្វាយរៀង និង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ស្វាយរៀង៖ក្រោយពីមានករណីពុលស្រាសស្លាប់ នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ បានចុះត្រួតពិនិត្យទំនិញតាមដាន ទៅលើទីតាំងឱសថស្ថានលក់អាល់កុល ជែលនិងកន្លែងផលិតស្រាស ស្រាថ្នាំ និងហាងលក់ស្រាសនៅក្រុងស្វាយរៀង និង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

លោកផឹង និលប្រធានសាខា (កបប) ខេត្តបានឲ្យដឹងថា ដោយមានការណែនាំពី លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ( ក ប ប) មន្ត្រីជំនាញយើងបានសហការជាមួយមន្ទី ពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ នៅតាមបណ្ដា ឪសថស្ថាន ជាពិសេស ពិនិត្យទីតាំងផលិតស្រាស នៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំនិងបាន ត្រួតពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថានចំនួន ១៣ទីតាំងនិង ស្រាស ស្រាថ្នាំចំនួន ១២ ទីតាំងមន្ត្រីយើងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល ជែលលាងដៃ និង ស្រាស ស្រាថ្នាំ ដើម្បីស្វែងរកសារធាតុមេតាណុល ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញអាល់កុលក្លែងក្លាយ ចំនួន១៥លីត្រ ( មានសារធាតុមេតាណុល )ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញអាល់កុលក្លែង ក្លាយទាំងនោះធ្វើការកម្ទេចចោលតែម្តង។

ជាមួយគ្នានេះលោក ផឹង ននិល បានបញ្ជាក់ថាការផលិត ស្រា សនៅខេត្តស្វាយរៀងនេះភាគច្រើនគឺជា លក្ខណៈ គ្រួសារ គឺ គ្មាន ច្បាប់ អនុញ្ញាត នោះទេ ហើយ ការបិតស្រា តាម គ្រួសារ នេះ អ្នក ផលិត ស្ទើរតែ ទាំងអស់ មិន ធ្លាប់ ទទួលបាន ការបណ្ដុះបណ្ដាល បច្ចេកទេស ពី មន្ត្រី ជំនាញ នោះទេ គឺ ចេះ តគ្នា ពី ឪពុកម្ដាយ ជីដូន ជីតា ប៉ុណ្ណោះ ។

លោកបានបន្ថែមថាក្រោយពីមន្ត្រីជំនាញបាន ធ្វើតេស្តទៅលើស្រាសឃើញថា ពុំបានដាក់សារធាតុមេតាណុលដែលធ្វើឱ្យ ប៉ះពាល់ដល់សុខភាពនោះទេ។ ហើយមន្ត្រីជំនាញបានធ្វើការណែនាំឲ្យអ្នកផលិតស្រាសនៅខេត្ត ស្វាយរៀងត្រូវបិទស្រាទៅតាមលក្ខណៈ បច្ចេកទេសឲ្យបានត្រឹមត្រូវគឺបិទពីអង្ករសុទ្ធ ចៀសវាងកេងចំណេញដាក់សារធាតុហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *